សុខភាព
ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ
តាំងពីចាប់ផ្ដើមពពោះមកស្ត្រីត្រូវបានពេទ្យតម្រូវឲ្យសម្រាកឲ្យបានច្រើន និងកាត់បន្ថយការធ្វើការ ព្រមទាំងកុំឲ្យគិតច្រើន ព្រោះខ្លាចប៉ះពាល់ដល់សុខភាពគភ៌ក្នុងផ្ទៃ។

ការប៉ះទង្គិចដោយសារផ្លូវចិត្តនាំឲ្យគ្រោះថ្នាក់កូនក្នុងផ្ទៃ ត្រូវវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ការគិតច្រើន ស្ត្រេស មួម៉ៅ នាំឲ្យស្បូនកន្ត្រាក់ អាចកើតមុនខែនាអំឡុងចុងត្រីមាសទី ២ ដើមត្រីមាសទី ៣។ តែបើពេលកូនទើបមកចាប់កំណើតថ្មីៗ ស្ត្រីអារម្មណ៍មិនល្អ ខឹងច្រើន អាចបណ្ដាលឲ្យរលូតបាន ឬបើមិនរលូតក៏ម៉ាក់ជួបបញ្ហាធ្លាក់ឈាមដែរ ដោយសារតែសាច់ដុំស្បូនកន្ត្រាក់នេះឯង។

សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបញ្ជាក់ទៀតថា កាលណាម៉ាក់ៗមានអារម្មណ៍ល្អ កូនក្នុងផ្ទៃក៏ស្រស់ថ្លា សុខភាពរឹងមាំ ដូចនេះហើយបានជាគេតែងតែថ្នម និងតាមចិត្តអ្នកមានផ្ទៃពោះ ហើយព្យាយាមតាមលួងលោមពេលស្រ្តីមានការអាក់អន់ស្រពន់ចិត្ត ព្រោះគិតគូរពីការវិវត្តន៍ធំធាត់របស់កូន។ លោកបន្ថែមទៀត ការដែលស្ត្រីជាម្ដាយគិតខ្លាំង ស្មុគ ស្ដ្រេស តប់ប្រមល់ច្រើន ពិបាកក្នុងខ្លួន សាច់ដុំស្បូនក៏ប្រឹងធ្វើការធ្ងន់ទៅតាមនោះដែរ ទើបបណ្ដាលឲ្យឈឺពោះ បែកទឹកភ្លោះ និងកើតទាំងមិនទាន់ដល់ថ្ងៃគ្រប់កំណត់សម្រាល។

ដូចនេះវិធីល្អគ្រួសារត្រូវតែថ្នាក់ថ្នម និងជួយកិច្ចការធំតូចក្នុងផ្ទះ ដើម្បីឲ្យស្ត្រីមានពេលសម្រាក គេងលក់ស្កប់ស្កល់ បង្កើនភាពរីករាយ ល្អទាំងម៉ាក់ និងកូន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ ចង់ត្រេកត្រអាលពេក ប្រើក្បាច់ទាំងនេះតិចចូលពេទ្យ
ចុចអាន៖ ហេតុអ្វីត្រូវយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ