សុខភាព
ចង់បានកូនប្រុសស្រីដូចចិត្ត តាមក្បួនពេទ្យគេធ្វើម៉េចខ្លះ?
មានប្តីប្រពន្ធជាច្រើនក្រោយរៀបការរួចចង់បានកូនជាចំណងដៃ ប៉ុន្តែម្នាក់ៗមិនអាចបានភេទកូនតាមចិត្តចង់ឡើយ។ ប្តីប្រពន្ធខ្លះខំធ្វើតាមក្បួនធម្មជាតិផង រត់ទៅរកពេទ្យប្រឹក្សាយោបល់ផង ដើម្បីបានកូនស្រី ឬប្រុស តាមបំណងប្រាថ្នាខ្លួន។

ជុំវិញបញ្ហានេះ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បានលើកឡើងថា ក្បួនវេជ្ជសាស្ត្របើចង់បានកូនប្រុស កូនស្រីដូចចិត្ត ជាទូទៅគេកំណត់ទៅតាមមេជីវិតញីដែលធ្លាក់ចុះមក ប៉ុន្តែភាគរយហ្នឹងមិនប្រាកដថា ជោគជ័យ ១០០% ទេ តែបើយើងចង់បានកូនប្រុសស្រីតាមចិត្តចង់បាននោះ គ្រូពេទ្យជំនាញនឹងធ្វើ DNA។
លោកវេជ្ជបណ្ឌិត គាន់ អូន បានបន្តថា បច្ចេកវិទ្យាធ្វើ DNA ដោយយកមេជីវិតទៅវិភាគ តើកូនស្រី ឬកូនប្រុសនេះ ត្រូវចំណាយលុយអស់ច្រើន ហើយក៏មិនមានធ្វើនៅស្រុកខ្មែរដែរ ត្រូវផ្ញើ Sample ទៅក្រៅប្រទេស។ “គេយក DNA ទៅវិភាគអស់រាប់ពាន់ រាប់ម៉ឺនដុល្លារទៅ គេអាចយកកូនស្រី ឬប្រុសដូចបំណង ចំពោះអ្នកមានលទ្ធភាព”។
តែបើយើងកំណត់ភេទកូនតាមបែបធម្មជាតិ លោកវេជ្ជបណ្ឌិតលើកឡើងថា មិនប្រាកដជោគជ័យ ១០០% ទេ។ ក្បួនធម្មជាតិ ដើម្បីកំណត់ភេទកូនទាំងនោះរួមមាន ពេលវេលានៃការរួមភេទ បែបបទនៃការរួមភេទ កត្តាទ្វារមាស និងចំណីអាហារ ជាដើម។
រវាងបុរស និងស្ត្រី តើអ្នកណាជាអ្នកកំណត់ភេទកូន?

លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានបញ្ជាក់ថា ជាទូទៅភាគីបុរសជាអ្នកកំណត់ភេទកូន ដោយសារតែបុរសមានក្រូម៉ូសូម X និង Y ខណៈស្រ្តីមានតែក្រូម៉ូសូម XX។
លោកថា ក្រូម៉ូសូម ឬមេជីវិតឈ្មោលអាច (X ឬ Y) បើក្រូម៉ូសូម (X) ជាមួយក្រូម៉ូសូមមេជីវិតញី (X) ទារកនឹងក្លាយជាក្មេងស្រី (XX) ។ ប្រសិនបើមេជីវិតឈ្មោល (Y) ជួបជាមួយក្រូម៉ូសូមមេជីវិតញី (X) ទារកនឹងក្លាយជាកូនប្រុស (XY) ។
វេជ្ជបណ្ឌិតឯកទេសសម្ភពរូបនោះបានឲ្យដឹងទៀតថា កោសិកាមេជីវិត (Y-ឈ្មោល) ផ្លាស់ទីបានលឿន ប៉ុន្តែវាឆាប់ស្លាប់ អាយុកាលរបស់វាគឺប្រហែល ២៤ ម៉ោង។ ចំណែកកោសិកាមេជីវិត (X-ញី) ផ្លាស់ទីយឺតៗ ប៉ុន្តែអាចរស់នៅបានយូរ រហូតដល់ ៣-៤ ថ្ងៃ។ ដូច្នេះបើយើងបានរួមភេទប៉ុន្មានថ្ងៃមុនការបញ្ចេញអូវុល ភាគច្រើននៃកោសិកាមេជីវិតឈ្មោល (Y-Sperm) អាចនឹងស្លាប់បាត់បង់ ដែលជាហេតុបណ្ដាលឲ្យភាគច្រើននៃកោសិកាមេជីវិតញី (X) មានឱកាស ដើម្បីបង្កកំណើត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការរបើកសុកកូនមុនសម្រាល និងគ្រោះថ្នាក់ពីម្ដាយទៅកូន
ចុចអាន៖ សារៈសំខាន់នៃការសង្គ្រោះទារកបន្ទាប់ពីសម្រាលភ្លាមៗ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៩ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


