Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កម្ពុជា​ចំនួន​១០​នាក់ ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​វ​គ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

ក្នុង​រយៈពេល​២​ខែ​កន្លង​មក​នេះ ពលរដ្ឋ​កម្ពុជា​បានដាក់​ពាក្យ​ជ្រើសតាំង​បុគ្គល​ណា ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង​ភូមិ និង​ខេត្ត​របស់ខ្លួន ហើយ​កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ត្រូវ​បាន​ជ្រើសតាំង​បានធ្វើ​អំពើ​ល្អ​ផ្សេងៗ​គ្នា រាប់​ចាប់ពី​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រហូតដល់​អ្នក​ដែល​ការពារ បរិស្ថាន និង​អ្នក​ដែល​បាន​រៃអង្គាស​ប្រាក់​សម្រាប់​សប្បុរសធម៌​។ បេក្ខជន​បេ​ក្ខ​នារី​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​១០​អ្នកនេះ នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​រាត្រី​ស្រមោល​ស​មួយ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ នៅ​ផ្សារ​ទំនើប​អេ​អន​២ ជា​ពេលដែល​ម្ចាស់​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ប្រចាំឆ្នាំ​២០២០ នឹង​ត្រូវបាន​ប្រកាសឡើង​ដោយ​គណៈកម្មការ​ដែលមាន​សមាជិក​ចំនួន ៣​នាក់​។

លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​នៅ​ក្រុមហ៊ុន Smart ពិត​ជាមាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចំណាយ​ពេលវេលា​ជ្រើសតាំង​បុគ្គល​ទាំងឡាយណា​ដែល​បានធ្វើ​អំពើ​ល្អ​ដើម្បី​ជួយ​ដល់​ពួកគេ ឬ​សហគមន៍​របស់​ពួកគេ​”​។

​ជាមួយនឹង​ការជ្រើសតាំង​រាប់រយ​ដែល​ត្រូវបានធ្វើ​រួចហើយនោះ អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ កំពុង​ពិភាក្សាគ្នា​អំពី​បេក្ខភាព​ទាំង​១០​រូប​ជាមួយ​គណៈកម្មការ​មួយ​ដែលមាន​សមាជិក ៣​នាក់​។ ព័ត៌មាន​លម្អិត​អំពី​គណៈកម្មការ​របស់​កម្ម​វិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត ត្រូវបាន​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ដើមខែ​មីនា​ខាងមុខនេះ​។ បេក្ខភាព​មួយរូប​នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​ដើម្បី​ទទួលបាន​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។

​លោក Thomas បាន​បន្ថែមថា “​យើងខ្ញុំ​ក៏មាន​ការ​ស្ងើច​ស្ញែង​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ចំនួន និង​គុណភាព​នៃ​ការជ្រើសតាំង ក៏ដូចជា​ការឆ្លើយតប​ពី​អ្នក​ត្រូវបាន​ជ្រើសតាំង​។ ក្នុងការ​រក្សា​ស្មារតី​របស់​យុទ្ធនាការ​នេះ អ្នក​ត្រូវបាន​ជ្រើសតាំង​ជាច្រើន​បាន​ប្រាប់​យើង​ថា ពួកគេ​នឹងធ្វើ​អំពើ​ល្អ​ដែល​ពួកគេ​បាន​ធ្វើជា​បន្តទៀត បើទោះជា​ទទួលបាន​ឬ​មិន​ទទួលបាន​ពានរង្វាន់​ក៏ដោយ​។ ហើយ​នេះ​ពិតជា​អ្វីដែល​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart មានបំណង​ចង់ឃើញ​”​។

​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ​របស់​យុទ្ធ​នាគារ “​ឆ្ពោះទៅមុខ​រួមគ្នា​”​។ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម និង​ព្រឹត្តិការណ៍​នានា​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ប៉ុណ្ណោះ ដែល​បង្កើតបានជា​យុទ្ធ​នាគារ “​ឆ្ពោះទៅមុខ​រួមគ្នា​”​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

បច្ចេកវិទ្យា៥ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៦ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម