Connect with us

ព័ត៌មានជាតិ

ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ ៣០០០ ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី ៩

បានផុស

នៅ

ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ ៣ ពាន់ ដុល្លារដល់ក្រុម CancerCo. ដើម្បី​អភិវឌ្ឍន៍​គំនិត​អាជីវកម្ម​របស់ខ្លួន​ក្នុង​ដំណោះស្រាយ​វេជ្ជសាស្ត្រ​ឌីជីថល (telemedicine) សម្រាប់​អ្នកជំងឺ​មហារីក និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី SmartSpark ដែល​រៀបចំឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ Impact Hub ភ្នំពេញ មាន​គោលបំណង​បង្កើត​ការបណ្តាក់ទុន​សង្គម​ ដែល​នឹង​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ជាស​កល​ប្រកបដោយ​ចីរភាព (SDGs) ចំនួន​១៧ ដោយ​ណែនាំ​អ្នកចូលរួម​ឲ្យ​ស្វែងយល់​អំពី​ផ្នត់គំនិត​សំខាន់ៗ​នៃ​ទេពកោសល្យ​អាជីវកម្ម​សង្គម​។

​ចាប់តាំងពី​ជំនាន់​ដំបូង រហូតដល់​ជំនាន់​ឥឡូវនេះ​ដែលជា​ជំនាន់​ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់​លទ្ធភាព​ឱ្យ​សហគ្រិន​វ័យក្មេង​សរុប​ចំនួន​២២៤ នាក់ ក្នុងការ​អភិវឌ្ឍន៍​និង​ចាប់ផ្តើម​អាជីវកម្ម​សង្គម​ដែល​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​២០១៨ ថវិកា​ចំនួន​ជាង​២៧​ពាន់​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ ដើម្បី​ជួយ​ដល់​ក្រុម​ជយលាភី​ក្នុងការ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួកគេ​បន្ថែមទៀត​។​

​ក្រុម CancerCo. ត្រូវបាន​ជ្រើសរើស​ពី​ក្រុម​ចំនួន​៦ ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​៩ ដែល​ផ្តោតលើ​ដំណោះស្រាយ​នៃ​កម្មវត្ថុ​ចំនួន​១៧ នៃ​គោលដៅ​អភិវឌ្ឍន៍​ជាស​កល​ប្រកបដោយ​ចីរភាព​។ អ្នកចូលរួម​បានបង្ហាញ​ដំណោះស្រាយ​ដែល​ផ្តោតលើ​កត្តា​សុខភាព និង​សុខុមាល​ភាពល្អ គុណភាព​នៃ​ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង​ទីក្រុង​ប្រកបដោយ​និរន្តរភាព និង​ការប្រើប្រាស់ និង​ផលិតកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ក្នុងអំឡុងពេល​បី​ខែ ក្រុម​ទាំង​ប្រាំពីរ​បាន​បង្កើត​ដំណោះស្រាយ​របស់​ពួកគេ និង​បានបង្ហាញ​ដំណោះស្រាយ​ទាំងអស់នោះ​ទៅកាន់​អ្នក​ណែនាំ និង​អ្នក​បណ្តុះបណ្តាល ដែល​បានផ្តល់​មតិ​កែលម្អ និង​សួរ​សំណួរ​ដើម្បី​ជួយ​កែលម្អ​ដំណោះស្រាយ​របស់​ពួកគេ​។ ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ Smart for Cambodia ដំណោះស្រាយ​ត្រូវបាន​បង្ហាញ​ដល់​ចៅក្រម​នៃ​គណៈវិនិច្ឆ័យ ដែលមាន​ឯកឧត្តម​បណ្ឌិត ព្រំ ហួត អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី លីម សូ​លីន ស្ថាបនិក​នៃ​សហគ្រាស​គ្រប់គ្រង Saddha លោកស្រី ឈន់ ស្រស់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពី​ក្រុមហ៊ុន Smart Axiata និង​កញ្ញា គឹម កុ​សុ​ម៉ា ពី Impact Hub ភ្នំពេញ​។

​អ៊ឹង គីម​ហ្សួ​ង សមាជិក​ក្រុម CancerCo បាន​ឲ្យ​ដឹងថា “​យើង​ពិតជា​រំភើប​ក្តុកក្ដួល​ជាមួយនិង​សមិទ្ធិផល​ដែល​សម្រេចបាន ដោយ​ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី​កម្មវិធី SmartSpark ជំនា​ន់ទី​៩​។ យើង​ទទួលបាន​បទពិសោធន៍​ទាក់ទង និង​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មី របៀប​ធ្វើ​ការងារ​ជា​ក្រុម និង​ការប្រាស្រ័យ​ទាក់ទង​ពី​អ្នក​ណែនាំ (mentor) ដែលជា​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​។ បន្ទាប់ពី​ជ័យជំនះ​នេះ គម្រោង​នាពេលខាងមុខ​របស់​យើង​ គឺ​រៀបចំ​សិក្ខាសាលា និង​យុទ្ធនាការ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការយល់ដឹង​ទីផ្សារ​ឲ្យ​កាន់តែច្រើន ខណៈពេលដែល​កំពុង​បន្ត​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​យើង ដើម្បី​នាំយក​កម្មវិធី​នេះ​ទៅកាន់​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​នេះ​”​។​

​លោកស្រី លីម សូ​លីន ស្ថាបនិក​នៃ​សហគ្រាស​គ្រប់គ្រង Saddha មានប្រសាសន៍ថា “​ចៅក្រម​ទាំងអស់​ពិតជា​ស្ងើចសរសើរ​ចំពោះ​ភាព​ច្នៃប្រឌិត ការងារ​ជា​ក្រុម និង​ភាពក្លាហាន​របស់​ក្រុម​នីមួយៗ​ក្នុងការ​បង្ហាញ​ដំណោះស្រាយ​របស់​ពួកគេ​។ ក្រុម​មួយចំនួន​បានផ្តល់​ដំណោះស្រាយ​យ៉ាង​ល្អ​ចំពោះ​បញ្ហា​អាជីវកម្ម​ជាក់ស្ដែង ខណៈដែល​ក្រុមខ្លះ​បង្ហាញ​ដំណោះស្រាយ​ដែល​អាច​សម្រេចបាន​ចំពោះ​ទីផ្សារ​ផ្ទាល់​។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​បន្ត​រចនា​គំរូ​អាជីវកម្ម​របស់​អ្នក​ទាំងអស់គ្នា​ឲ្យ​កាន់តែច្បាស់ បន្តធ្វើ​ការ​លើ​ដំណោះស្រាយ ហើយ​កុំ​បោះបង់ ! ពិភពលោក​ត្រូវការ​ដំណោះស្រាយ​ដែលមាន​ឥទ្ធិពល​របស់​អ្នក​ទាំងអស់គ្នា​”​។​

​លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​ការ​បានឃើញ​លទ្ធផល​ពី​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កា​ដ៏​ជោគជ័យ​មួយទៀត​របស់​កម្មវិធី SmartSpark គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ យើង​បានឃើញ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​សហគ្រិន​ដែល​បាន​ផុស​ចេញពី​កម្មវិធី​នេះ​។ កម្មវិធី​នេះ​គួរ​ជាទី​លើកទឹកចិត្ត​យ៉ាងខ្លាំង ដែល​ឃើញ​ការបញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា និង​ភាពជា​សហគ្រិន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​កើតឡើង ហើយ​យើង​ដឹង​ច្បាស់​ថា​បុគ្គល​ទាំងអស់នេះ​ ដែល​បំផុសគំនិត​ទាំងនេះ​នឹង​ក្លាយជា​អ្នក​ត្រួសត្រាយ​ក្នុង​វិស័យ​ដ៏​អស្ចារ្យ​នេះ​នៅ​កម្ពុជា​។ ខណៈពេលដែល​កម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹង​បន្ត​វិនិយោគ​លើ​សហគ្រិន​ក្នុងស្រុក តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង​ការផ្តល់​មូលនិធិ​នានា ដែល​យើង​មាន​”​។​

​ក្រុម​ទាំង​ប្រាំពីរ​នឹងត្រូវ​បាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​កម្មវិធី​អតីត​ក្រុម​សហគ្រិន​របស់ Impact Hub ដែលជា​ក្លឹប​សហគ្រិន (Hub Entrepreneurs Club) ហើយនឹង​បន្ត​ទទួលបាន​ការគាំទ្រ ដូចជា​៖ ការណែនាំ ថ្នាក់​ជាន់ខ្ពស់ ទីកន្លែង និង​ការចូល​រួមជាមួយ​សហ​គម​ន៍​ដ៏​រឹងមាំ​នៃ​អ្នក​ច្នៃប្រឌិត និង​អ្នកដឹកនាំ​។​

​ក្រុម​ចំនួន​៦ ទៀត​មាន​៖

• KOMA គឺជា​កម្មវិធី​លក់​បន្ត​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណែ​ត​ដែល​បង្កើតឡើង​ដើម្បី​សម្រួល​ដល់ ម៉ាក់​ប៉ា​ទាំងឡាយ​ដែលមាន​បំណង​ចង់​សន្សំ​ថវិកា និង ស្វែងរក​តម្រូវកា​ពី​ឥ​វ៉ាន់​កូនៗ​ដែល ឈប់​ប្រើ​របស់​ពួកគាត់ ក្នុង​ជំហរ​ដើម្បី​ថែរក្សា​បរិស្ថាន និង កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​នៃ​ផលិតផល​កុមារ​។

• Movery គឺជា​សេវាកម្ម​រើ​ទីតាំង ដែលមាន​គោលបំណង​ជួយ​កាត់បន្ថយ​កាកសំណល់​ពី​ការ​រើ​ទីតាំង ដូចជា​ផ្លា​ស្ទិ​ច និង​សម្ភារៈ​មិនអាច​ប្រើប្រាស់​បាន​តទៅទៀត​ដែល​ត្រូវ​កែច្នៃ​ឡើងវិញ​។ លើសពីនេះ Movery ក៏​ផ្តល់ Eco-Boxes ដើម្បី​លុបបំបាត់​ប្រអប់​ក្រដាសកាតុង​ធ្វើ​កេស ឬ​ថង់​ប្លា​ស្ទិ​ក​ផងដែរ​។​

• Krodas Chnai គឺជា​គម្រោង​ដែល​បង្កើតឡើង​ដើម្បី​យក​ក្រដាស​ប្រើ​ហើយ​ទៅ​ច្នៃ​ជាថ្មី​ឡើងវិញ ដោយ​បង្កើត​ផលិតផល​ថ្មី​ជាមួយនឹង​ក្រដាស​កែច្នៃ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​។​

• MeaKea គឺជា​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​ជួយ​មនុស្ស​គ្រប់គ្នា​រៀបចំខ្លួន​សម្រាប់​អនាគត និង​ស្វែងយល់​អំពី​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​លឿន​រហ័ស និង​ងាយស្រួល​ជាង​មុន ជាមួយនឹង​គោលការណ៍​ណែនាំ​ផ្ទាល់ខ្លួន ការយល់ដឹង​ពី​ខ្លួនឯង​កាន់តែ​ប្រសើរ និង​បទពិសោធន៍​កាន់តែ​ទូលំទូលាយ​។​

• Local Lab គឺជា​ក្រុមហ៊ុន​មន្ទីរពិសោធន៍ ដែលមាន​គោលបំណង​ផលិត និង​ចែកចាយ​សម្ភារ បរិក្ខារ និង​ការអនុវត្ត​កម្មវិធី​វិទ្យាសាស្ត្រ​នៅក្នុង​ទីតាំង​អប់រំ​ក្នុងស្រុក​។​

• ArcXTech គឺជា​គេហទំព័រ​ដែល​បម្រើ​វិស័យ​ស្ថាបត្យកម្ម ដោយ​បញ្ចូល​ការ​រចនា​សំណង់ ដើម្បី​បង្ហាញ និង​លក់​ជូន​អតិថិជន​ក្នុងតម្លៃ​សមរម្យ ជាមួយនឹង​សេវាកម្ម​រហ័ស គុណភាព​ខ្ពស់ និង​សុវត្ថិភាព​។​

​រង់ចាំ​ឱកាស​ដ៏​រំភើប​បន្ថែមទៀត​ដោយ​តាមដាន​ទំព័រ Facebook របស់ Impact Hub Phnom Penh ឬ Smart for Cambodia៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម