Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ ADA បង្កើត​នូវ​វិធីសាស្ត្រ​ធ្វើ​ទីផ្សារ​ថ្មី​លើ​ផ្លាត​ហ្វ​ម REACH MEDIA និង​កម្មវិធី​ស្ដាប់​តន្ត្រី PLENG

បានផុស

នៅ

​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ADA (Analytics, Data, Advertising) ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទិន្នន័យ និង​បញ្ញា​សិប្បនិម្មិត​ធំ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​សហការគ្នា​បង្កើត​នូវ​វិធីសាស្ត្រ​ធ្វើ​ទីផ្សារ​ថ្មី​ចំនួន​២ ដើម្បី​ជួយ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​អាច​ខិតចូល​កាន់តែ​ជិត​អតិថិជន​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ADA Reach គឺជា​របៀប​ធ្វើ​ទីផ្សារ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា​ផ្ញើ​សារ​ទៅកាន់​អតិថិជន​ជា​លក្ខណៈ​រូបភាព វីដេអូ ឬ​រូប​មាន​ចលនា​(gif) ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ផ្សព្វផ្សាយ​កាន់តែ​ខ្ពស់ និង​ចំ​គោលដៅ​។ ឯ Pleng គឺជា​កម្មវិធី​ស្ដាប់​តន្ត្រី​តាម​ទូរសព្ទ​ធំ​បំផុត​របស់​កម្ពុជា​ ដែលមាន​មាតិកា​ច្រើនជាងគេ និង​កំពុង​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​កន្លែង​ផ្សព្វផ្សាយ​ដ៏​ធំ និង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

ADA Reach Cambodia powered by Smart គឺជា​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​ដែល​ភ្ជាប់​មកជា​មួយ​នូវ​ការវិភាគ​ទិន្នន័យ​នៃ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​។ ផ្លាត​ហ្វ​ម​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០២០ ដើម្បី​ប​ញ្ចូ​ន​សារ​នានា​របស់​ប្រ៊េ​ន​ទៅកាន់​មនុស្ស​ជាង ៧.៥ លាន​នាក់​ទូទាំងប្រទេស​កម្ពុជា ​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ Smart ជាមួយ​សេវា SMS, IVR, USSD និង Rich Media​។ សេវា​ទាំងអស់នេះ​ សុទ្ធតែ​ប្រើប្រាស់​អម​ជាមួយ​ទិន្នន័យ​របស់​ប្រព័ន្ធ​ទូរសព្ទ ដើម្បី​ស្គាល់ និង​កំណត់​អតិថិជន​ឲ្យ​ចំ​គោលដៅ​។​

​ការដាក់ចេញ​នូវ​វិធីសាស្ត្រ​ផ្សាយពាណិជ្ជកម្ម Rich Media ដ៏​សម្បូរ​បែបនេះ​គឺជា​ការនាំមក​នូវ​អន្តរ​កម្ម ឬ​ការទំនាក់ទំនង​ផ្ទាល់​ទៅវិញទៅមក​រវាង​អ្នក​ផ្សាយពាណិជ្ជកម្ម និង​អ្នកប្រើប្រាស់​។ ទ្រង់ទ្រាយ​របស់ Rich Media គឺមាន​រួចជាស្រេច​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ​។ ការផ្ញើ​សារ​ផ្ទាល់​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ដាក់​ចំ​គោលដៅ​អតិថិជន​ជាមួយ​ទ្រង់ទ្រាយ និង​ពាក្យពេចន៍​ដែល​ផលិតផល ឬ​សេវាកម្ម​នានា​ចង់​ផ្សព្វផ្សាយ​។​

​កម្មវិធី​ស្ដាប់​តន្ត្រី Pleng ត្រូវបាន​គេ​ដោ​ន​ឡូត​ចំនួន​ជាង ៤.៣ លាន​ដង និង​មាន​ចំនួន​អ្នកប្រើប្រាស់​ជាប្រចាំ​រហូតដល់​ជាង ៦០០ ០០០ នាក់​នៅ​កម្ពុជា​។ ទិន្នន័យ​នេះ បាន​បង្ហាញថា Pleng ជា​កម្មវិធី​ថ្មី​មួយ​ក្នុងចំណោម​កម្មវិធី​ផ្សេងៗ​ដែលមាន​សន្ទុះ​ដោ​ន​ឡូត​ច្រើនជាងគេ និង​ជា​កន្លែង​ដ៏​ទាក់ទាញ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផងដែរ​។ អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែ​ជា​យុវវ័យ​ដែល​ពោរពេញ​ដោយ​ភាពស្វាហាប់​។ ចាប់ពីពេលនេះ​តទៅ ក្រុមហ៊ុន និង​អាជីវកម្ម​នានា អាចធ្វើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅលើ App នេះ ដោយ​ប្រើប្រាស់​ការដាក់​ផ្ទាំង​ផ្សព្វផ្សាយ​(In-App Banners) និង​កែប្រែ​មាតិកា​របស់​អ្នក​។ ក្រៅពី​ផ្សព្វផ្សាយ​ផ្ទាល់​នៅលើ App ក៏មាន​កម្មវិធី​ផ្សាយ​ផ្ទាល់ និង​កម្មវិធី​ជជែក​ពិភាក្សា​ជាច្រើន​ដែល​នឹងធ្វើ​ឡើងជា​ប្រចាំឆ្នាំ​ផងដែរ​។​

​អ្នកនាង Klara Grintal នាយក​ប្រតិបត្តិ​ប្រចាំ ADA Cambodia បាន​មានប្រសាសន៍ថា “​ចំនួន​ប្រជាជន​កម្ពុ​ជាមាន ១៦ លាន​នាក់ តែ​ចំនួន​ទូរស័ព្ទ​ចល័ត​ដែល​ពួកគេ​ប្រើប្រាស់​មាន​សរុប​ដល់​ទៅ ២១ លាន​គ្រឿង​ឯណោះ​។ ADA ពិត​ជាមាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ Smart ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ម្ចាស់​អាជីវកម្ម​ទៅ​អតិថិជន​ក្នុង​បែបបទ​ថ្មី​ ដែលមាន​ប្រសិទ្ធភាព និង​ភាពសមស្រប​។ ការកំណត់ និង​យល់ដឹង​ពី​ទិន្នន័យ ​គឺជា​កត្តា​គោល​នៃ​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ទាំងអស់​របស់​យើង​។ យើង​ពិតជា​រំភើប​ក្នុងការ​ប្រើប្រាស់​ការវិភាគ​ប្រព័ន្ធ​ទូរសព្ទ​មក​បង្កើតជា​ផ្នែក​ថ្មី​មួយ ដែល​នាំ​ឲ្យ​អតិថិជន​របស់​យើង​អាចដាក់​គោលដៅ​បាន​ត្រឹមត្រូវ ស្រប​ជាមួយ​ការ​អភិវឌ្ឃន៍​ថ្មី​។ យើង​នឹង​នៅតែ​រិះរក​មធ្យោបាយ​ថ្មីៗ​ ដើម្បី​ជួយ​កសាង​ភាព​ជោគជ័យ​របស់​អតិថិជន​យើង​”​។​

​លោក Sanjid Hossain នាយក​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ Reach និង​ការបង្កើត​ថ្មី​ប្រចាំ ADA Cambodia បាន​មានប្រសាសន៍ថា “​ចម្រៀង ជា​ពាក្យ​ដែល​ពេញនិយម​ជាងគេ​ ក្នុងការ​ស្វែងរក​នៅលើ​យូ​ធូប (YouTube) ក្នុងប្រទេស​កម្ពុ​ជា ដូច្នេះហើយ​ទើប ADA បង្កើត​ដំណោះស្រាយ​ថ្មី ដែល​អាច​ណែនាំ​អាជីវកម្ម​របស់លោក​អ្នក​ទៅកាន់​អតិថិជន​បាន​កាន់តែ​ច្រើនជាង​មុន​កម្មវិធី​កម្សាន្ត​ដោយ​ប្រើប្រាស់ កម្មវិធី Pleng ដែល​នឹង​នាំ​ឲ្យ​ការផ្សព្វផ្សាយ​របស់​អ្នក​ចេញទៅ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​”​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​អស់​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ក្រុមហ៊ុន Smart Axiata បាន​ស្វះស្វែង​បង្កើត និង​ពង្រឹង​នូវ​ទំនាក់ទំនង​បែប​ទំនើប ដើម្បី​ជួយ​ឲ្យ​អតិថិជន​របស់​យើង​រក្សា​ទំនាក់ទំនង ហើយ​ព្រមទាំង​បាន​ជួយ​កម្ពុជា​ ដើម្បី​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ទៀតផង​។ យើង​តែងតែ​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​នាំមក​ជូន​នូវ​ផលិតផល​ពិសេសៗ និង​ផ្ដល់​គុណ​តម្លៃ​ដល់​ប្រព័ន្ធ​ធុរកិច្ច​នៅ​កម្ពុជា​។ កិច្ចសហការ​ជាមួយ ADA គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​នឹង​ដឹកនាំ​យើង​ទៅដល់​គោលដៅ​នោះ​”៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម