ចរាចរណ៍
ជិះម៉ូតូឌុបគ្នាបង្ហោះជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូ និងម៉ូតូណ្ដាលអោយស្លាប់មនុស្សម្នាក់ និងរបួសចំនួន០៤នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង៤៥នាទី យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំនុចផ្លូវកែងវិទ្យាលយ័បឹងកុក ភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលអោយមានរបួសធ្ងន់ស្រាលសរុប៤នាក់ និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកសង់១២៥ ជិះមានគ្នាចំនួន០៣នាក់ពីលិចទៅកើតដោយល្បឿនលឿនថែមទាំងបង្ហោះទៀតផង លុះដល់កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី មានគ្នា០២នាក់ ជិះពីជើងមកត្បូងដល់ត្រង់កន្លែងផ្លូវកែងរដ្ឋករទឹកក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយមានរបួសធ្ងន់ស្រាល និងស្លាប់។

ករណីនេះក្រោយកើតហេតុបណ្ដាលអោយមានរបួសធ្ងន់ស្រាលសរុប០៤នាក់ និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកម៉ូតូរងខូចខាតធ្ងន់ធ្ងរ។ ក្រោយកើតហេតុសមត្តកិច្ចបានចុះវាស់វែង និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


