ព័ត៌មានអន្ដរជាតិ
ច្បាប់ចរាចរណ៍វៀតណាមថ្មី ផាកពិន័យអ្នកល្មើសភ្លើងក្រហម ពី ១៥៧-២៣៦ ដុល្លារអាមេរិក
រដ្ឋាភិបាលវៀតណាមបានពង្រឹងច្បាប់ចរាចរណ៍ជាថ្មី ដោយបង្កើនការផាកពិន័យខ្ពស់កប់ពពកចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ចំពេលដែលអាជ្ញាធរប្រឹងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលឆក់យកជីវិតប្រជាជនជាង ១១ ៥០០ នាក់ ក្នុងមួយឆ្នាំៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ច្បាប់ដ៏តឹងរុឹងថ្មី ដែលចូលជាធរមានកាលពីដើមខែមករានេះ បានកំណត់ដំឡើងការផាកពិន័យលើករណីល្មើសច្បាប់ចំនួន ២៦។ ការល្មើសច្បាប់តិចតួចដូចជាបើកហួសភ្លើងក្រហម ឬបើកបរខុសផ្លូវ នឹងរងការពិន័យចន្លោះពី ១៥៧-២៣៦ ដុល្លារ ខណៈការល្មើសធ្ងន់ធ្ងរដូចជាការបើកបរមិនប្រុងប្រយ័ត្នបណ្ដាលឱ្យគ្រោះថ្នាក់ ឬប្រណាំងប្រជែងគ្នាខុសច្បាប់ នឹងរងការពិន័យចន្លោះពី ១ ៥៧៥ – ១៩៧០ ដុល្លារ។
អ្នកបើកបររថយន្ត ដែលបង្កគ្រោះថ្នាក់ពេលបើកទ្វាររថយន្តមិនប្រយ័ត្ន នឹងត្រូវពិន័យជាប្រាក់ពីចន្លោះពី ៧៨៦-៨៦៥ ដុល្លារ។ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ឬបដិសេធមិនព្រមផ្លុំជាតិអាកុលឱ្យប៉ូលិស នឹងត្រូវពិន័យប្រាក់ជាង ១ ៥០០ ដុល្លារ។
ថ្ងៃដំបូងនៃការអនុវត្តច្បាប់នេះ អាជ្ញាធរវៀតណាមចាប់បានអ្នកល្មើសច្បាប់ប្រមាណ ១៣ ០០០ នាក់ និងប្រមូលប្រាក់ពិន័យបានជាង ១,១ លានដុល្លារ។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំទីក្រុងហាណូយ លោកស្រី Angela Pratt បានស្វាគមន៍ចំពោះវិធានការថ្មីនេះ ហើយបាននិយាយថា ច្បាប់នេះមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយដោយអ្នកដំណើរក្នុងប្រទេសវៀតណាម។ លោកស្រីបន្តថា រដ្ឋាភិបាលអាចកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤០ ភាគរយ ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ២០២១ តាមរយៈការអនុវត្តច្បាប់តឹងរុឹង ជាពិសេសការដំឡើងការផាកពិន័យយ៉ាងដូច្នេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានការលើកឡើងថា ការដំឡើងការផាកពិន័យធ្ងន់កដូច្នេះ អាចប៉ះពាល់ខ្លាំងដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ជាជាងអ្នកមានប្រាក់ចំណូលច្រើន។ យោងតាមការិយាល័យស្ថិតិទូទៅ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៣ នៅវៀតណាម គឺ ៤ ០១០ ដុល្លារ ឬ ៣៣៥ ដុល្លារ/ខែ។ ដូច្នេះការផាកពិន័យចន្លោះពី ១៥៧-២៣៦ ដុល្លារ គឺស្មើនឹង ៥៩ ភាគរយ នៃប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលរដ្ឋបាត់ទៅហើយ។
ច្បាប់ផាកពិន័យថ្មីរបស់វៀតណាម ធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានការផាកពិន័យខ្ពស់បំផុតជាងគេទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលពិន័យប្រាក់ ៣០០ ដុល្លារអាមេរិក ចំពោះអ្នកជិះម៉ូតូបំពានភ្លើងស្តុបក្រហម។
ជុំវិញបញ្ហានេះ អ្នកជំនាញលើកឡើងថា ការដំឡើងការផាកពិន័យតែមួយមុខមិនគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍នោះទេ ក៏ប៉ុន្តែ វានឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកបើកបរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


