Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់មនុស្ស២៣នាក់ ក្នុងហេតុការណ៍ឆេះក្លឹបនៅ ឥណ្ឌា

បានផុស

នៅ

គ្រោះអគ្គិភ័យដ៏កាចសាហាវមួយ បានឆាបឆេះក្លឹបរាត្រីដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌា ដោយបណ្តាលឲ្យមនុស្សចំនួន២៣នាក់ ភាគច្រើនជាបុគ្គលិកក្លឹបនិងអ្នកទេសចរ ស្លាប់។

អគ្គិភ័យឆាបឆេះក្លឹប Birch by Romeo Lane (រូបថត៖ TOI)

តាមការផ្សាយរបស់ BBC, អគ្គិភ័យកើតឡើងនាពេលពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ ដោយឆាបឆេះក្លឹប Birch by Romeo Lane មានទីតាំងស្ថិតនៅភូមិ Arpora នៃស្រុក North Goa ក្នុងរដ្ឋ Goa។

ប៉ូលិសបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះគឺដោយសារផ្ទុះធុងហ្គាស់នៅផ្ទះបាយ ខណៈមនុស្សស្លាប់ភាគច្រើនគឺដោយសារថប់ដង្ហើមព្រោះផ្សែង។

ក្លឹប Birch by Romeo Lane ក្រោយឆេះ (រូបថត៖ TOI)

ប៉ូលិសបានឲ្យដឹងទៀតថា ទេសចរ៣-៤នាក់ស្ថិតក្នុងចំណោមមនុស្សស្លាប់ ប៉ុន្តែមិនបញ្ជាក់អាយុនិងសញ្ជាតិឡើយ។

ជុំវិញករណីនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តទៀត ដើម្បីកំណត់ឲ្យកាន់តែច្បាស់ ហើយក៏ពិនិត្យមើលផងដែរថាតើ ក្លឹបនេះគោរពតាមបទដ្ឋានសុវត្ថិភាពដែរឬក៏អត់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម