ព័ត៌មានអន្ដរជាតិ
តើប្រជាជនថៃ ប្រតិកម្មយ៉ាងណា ក្រោយឥណ្ឌាពហិការឈប់ប្រើផលិតផល និងទៅលេងថៃ?
ការធ្វើពហិការចំពោះប្រទេសថៃ ពីសំណាក់អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់លាននាក់ កំពុងក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងក្តៅគគុកនិងដាក់សម្ពាធយ៉ាងធ្ងន់លើរដ្ឋាភិបាលទីក្រុងបាងកក។

ការដែលកងទ័ពថៃ គឃ្លើនហ៊ានកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់អានសេះ ក្នុងទឹកដីកម្ពុជា បានបញ្ឆេះកំហឹងពីសំណាក់ប្រជាជនឥណ្ឌាក៏ដូចជាអ្នកកាន់សាសនាហិណ្ឌូផ្សេងទៀតនៅលើពិភពលោក ឈានដល់ការប្រកាសធ្វើពហិការប្រើប្រាស់ទំនិញនិងទៅលេងកម្សាន្តប្រទេសថៃ។
កុំគិតថារឿងតូចឲ្យសោះ សម្រាប់ប្រជាជនឥណ្ឌាជាង ១ពាន់លាននាក់ដែលកាន់សាសនាហិណ្ឌូ ព្រះវិស្ណុមិនមែនគ្រាន់តែជារូបសំណាកទេ ប៉ុន្តែគឺស្មើនឹង «ដង្ហើមនិងជីវិត»។ ការកម្ទេចរូបសំណាកត្រូវបានគេចាត់ទុកថាជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់អាទិទេពខ្ពស់បំផុតរបស់ពួកគេ។
ពាក់ព័ន្ធបញ្ហានេះ សូម្បីអ្នកកាសែតជើងចាស់ថៃ ក៏ស្តីបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកផងដែរ ថាកំពុង «ស្រវឹងសង្គ្រាម» ដែលធ្វើសកម្មភាពមិនចេះគិត បំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃលើឆាកអន្តរជាតិ។

យ៉ាងណា មានប្រជាជនថៃខ្លះក៏នៅតែបោះពាក្យសម្តីយ៉ាងឡូយទៅកាន់អ្នកគោរពសាសនាហិណ្ឌូ ដោយអ្នកលេងបណ្តាញសង្គមខ្លះ ឌឺដងផ្លែផ្កាថា បើជនជាតិឥណ្ឌាមិនមកទេសចរស្រុកគេ ក៏មិនអីដែរ ព្រោះនៅមានភ្ញៀវទេសចរមកពីអឺរ៉ុប ចិន ឬរុស្ស៊ី ដែលអាចជំនួសកន្លែងឥណ្ឌាបាន។
ទោះបែបនេះ ក្នុងករណីបាត់ភ្លៀងទេសចរឥណ្ឌាមែន ច្បាស់ណាស់វានឹងដាក់សម្ពាធខ្លាំងលើវិស័យទេសចរណ៍របស់ថៃ ព្រោះថា ទេសចរឥណ្ឌា ក៏ជះលុយខ្លាំងទៅលើថ្លៃហូបចុកនិងស្នាក់នៅតាមសណ្ឋាគារផងដែរ។ ម្យ៉ាងឥណ្ឌា គឺជាផ្សារដ៏ធំមហិមារបស់ថៃ ដូច្នេះបើឥណ្ឌាពហិកាឈប់ប្រើផលិតផលថៃ ថៃនឹងធ្លាក់ចុះនូវប្រាក់ចំណូលជាក់ជាមិនខានឡើយ។
ផ្អែកលើទិន្នន័យស្ថិតិទេសចរណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍និងកីឡាថៃ ទីផ្សារទេសចរឥណ្ឌាបានក្លាយជា «ឆ្អឹងខ្នង» ដ៏សំខាន់បំផុតមួយសម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ចំនួនទេសចរឥណ្ឌាទៅកម្សាន្តនៅប្រទេសថៃ មានចន្លោះពី ១.៩ លាន ដល់ ២.១ លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


