ព័ត៌មានអន្ដរជាតិ
អ្នកកាន់សាសនាហិណ្ឌូ ចាប់ផ្តើមប្រកូកប្រកាសប្រាប់គ្នា ឲ្យធ្វើពហិការប្រទេស ថៃ
កំហឹងអ្នកកាន់សាសនាហិណ្ឌូ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ចំពោះប្រទេសថៃ បន្ទាប់ពីការបំផ្លាញរូបសំណាកព្រះវិស្ណុនៅតំបន់អានសេះ របស់កម្ពុជា ដល់ថ្នាក់ឥឡូវនេះ ពួកគេបានប្រកូកប្រកាសពេញបណ្តាញសង្គម ប្រាប់គ្នាឲ្យធ្វើពហិការ កុំទៅប្រទេសថៃឲ្យសោះ។

តាមការផ្សាយរបស់ News 18 កាលពីថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥, រូបសំណាកដែលសង់ឡើងក្នុងឆ្នាំ២០១៤មួយនេះ ត្រូវបានកងទ័ពថៃផ្តួលរំលំនៅក្នុងការឈ្លានពានយ៉ាងកម្រោលចូលទឹកដីកម្ពុជា។
ទង្វើទមិឡអត់សាសនារបស់ថៃ បានបញ្ឆេះកំហឹងជាសកលជាពិសេសក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូជាង១ពាន់លាននាក់ ដោយមើលឃើញថា នេះជាការប្រមាថដែលមិនអាចទទួលយកបានទាល់តែសោះនិងមិនត្រូវលើកលែងដាច់ខាត។
ពេលនេះ អ្នកកាន់សាសនាហិណ្ឌូបានចេញមកពេញបណ្តាញសង្គម នាំគ្នាអំពាវនាវឲ្យធ្វើពហិការធ្វើដំណើរទៅថៃ ព្រោះតែប្រទេសនេះមើលងាយនិងមិនឲ្យតម្លៃសាសនាហិណ្ឌូខ្លាំងណាស់។
ភ្ជាប់ជាមួយរូបភាពនៃការបំផ្លាញរូបសំណាកព្រះវិស្ណុ, អ្នកលេងបណ្តាញសង្គម X ឈ្មោះ Yang Saing Koma បានបង្ហោះថា៖ «មិត្តភក្តិឥណ្ឌាជាទីស្រឡាញ់! សូមមេត្តាពិចារណាឡើងវិញចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ។ បេតិកភណ្ឌហិណ្ឌូនៅលើទឹកដីកម្ពុជាត្រូវបានបំផ្លាញ ខណៈកម្ពុជានៅតែបន្តផ្តល់កិត្តិយស និងគោរពបូជាដល់សាសនាហិណ្ឌូតាមរយៈប្រាសាទបុរាណនានារបស់ខ្លួន។ ហេតុអ្វីត្រូវគាំទ្រប្រទេសដែលមិនគោរពដល់ជំនឿសាសនារបស់អ្នក?»។

ចំណែកម្នាក់ទៀតឈ្មោះ Raghav / Tau ក៏សរសេរដែរថា៖ «ប្រទេសថៃ បានកម្ទេចរូបសំណាកព្រះវិស្ណុ ខ្ញុំចង់ចាប់ផ្តើមយុទ្ធនាការ ពហិការប្រទេសថៃនិង ពហិការទីក្រុងប៉ាតាយ៉ា។ សង្ឃឹមថាបងប្អូនសាសនិកហិណ្ឌូរបស់ខ្ញុំ នឹងគាំទ្របុព្វហេតុនេះ តាមរយៈការលុបចោលការកក់ទុកសណ្ឋាគារ/ជើងហោះហើរ និងធានាឲ្យបានថា ប្រទេសមួយនេះនឹងលុតជង្គង់ ហើយបង្ខំចិត្តមកអង្វរករនៅចំពោះមុខប្រទេសឥណ្ឌា។ តើអ្នកព្រមទទួលយកការ Challenge នេះទេ?»។

គណនី Maheshwer Peri ក៏បង្ហោះដែរថា៖ «ឥឡូវនេះ នៅពេលថៃវាយកម្ទេចរូបសំណាកព្រះនៃសាសនាហិណ្ឌូ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រចលនាហិណ្ឌូ (Hindutva) នឹងធ្វើពហិការមិនទៅកម្សាន្តនៅប្រទេសថៃក្នុងនាមជាគោលដៅទេសចរណ៍ឡើយ!»៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


