Connect with us

ព័ត៌មានជាតិ

ក្រុមការងារចុះទប់ស្កាត់ទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះប្រតិបត្តិការណ៍ការងារចុះតាមដាន និងស្រង់តម្លៃទំនិញ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគបរិភោគនៅផ្សារគោកមន មានទីតាំងនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ការលក់ដំឡើងថ្លៃទំនិញដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ក្នុងតំណាក់កាលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារបានតាមដាន និងស្រង់តម្លៃទំនិញ ត្រួតពិនិត្យទំនិញវេចខ្ចប់រួចជាស្រេច និងធ្វើតេស្តបឋមលើផលិតផលទំនិញបានចំនួន០៥គំរូ រួមមាន ម៊ឹក ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ត្រីងៀតត្រីរ៉ស់ និងសណ្ដែកបណ្ដុះ ដើម្បីរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផល៖

១- ពុំមានការលក់តម្លើងថ្លៃទំនិញដែលគួរឱ្យកត់សម្គាល់ឡើយ និងណែនាំឱ្យអាជីវករទាំងអស់កុំឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញហួសហេតុដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់។

២- បានដកហូតទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន ៩,៩៣ គីឡូក្រាម យកមករក្សាទុកនៅសាខា ក.ប.ប ខេត្ត ដើម្បីកម្ទេចចោលនៅពេលក្រោយ ដែលក្នុងនោះមាន៖

– ខ្ទិះដូងកំប៉ុង ចំនួន ២២កំប៉ុង ស្មើនឹង ៨,៨ លីត្រ

– ទឹកដោះគោស្រស់ ចំនួន ០៥ប្រអប់ ស្មើនឹង ១,១៣លីត្រ។

ក្រៅពីនោះក្រុមការងារបានបិទ និងផ្សព្វផ្សាយ ផ្ទាំងរូបភាព(Poster) បានចំនួន ៤០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់៕

ដោយ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម