ព័ត៌មានជាតិ
ដំបូងគេ ផ្លូវថ្មើរជើងក្រោមដីនៅខេត្តព្រះសីហនុ លេចរូបរាងរួចរាល់នៅចុងខែឧសភានេះ
ផ្លូវក្រោមដីថ្មើរជើងចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ កំពុងសម្រុកបញ្ចប់ការងារសេសសល់តិចតួច គ្រោងបញ្ចប់នៅចុងខែឧសភានេះ។
ផ្លូវថ្មើរជើងក្រោមដីទាំងពីរខ្សែ មួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ ដែលខ្សែនីមួយៗមានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ។





ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ធ្វើឡើងសម្រាប់សម្រួលការធ្វើដំណើរ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឲ្យសិស្សានុសិស្ស កម្មករ កម្មការិនីឆ្លងកាត់ផ្លូវប្រកដោយសុវត្ថិភាព។ ការសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋបណ្ដើរកង់ និងម៉ូតូឆ្លងកាត់បានផងដែរ។
អាជ្ញាធរខេត្តព្រះសីហនុបានស្ថាបនាផ្លូវក្រោមដីសម្រាប់ប្រជាជនអាចដើរឆ្លងកាត់ ពោលគឺមិនធ្វើលើអាកាសដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀតនោះទេ។
ឧត្ដមសេនីយ៍ទោ វង់ សំអាត បានបញ្ជាក់ថា ការសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះ បានចាប់ផ្ដើមសាងសង់កាលពីដើមខែវិច្ឆិកា។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូលនិងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ។
ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ ក៏មានការស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់គីឡូម៉ែត្រលេខ២២២-៧០០ មានប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ដែលនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍលូតលាស់ ក្លាយជាទីក្រុងទំនើបនៅជាប់សមុទ្រ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


