ព័ត៌មានជាតិ
អ្នកភូមិទៀមលើ ខេត្តរតនគិរី ស្នើរដ្ឋធ្វើផ្លូវលំបីខ្សែ ដើម្បីងាយស្រួលដឹកជញ្ជូនដំណាំទៅកាន់ទីផ្សារ
អ្នកភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី សំណូមពរដល់រាជរដ្ឋាភិបាល ធ្វើផ្លូវលំបីខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ពិសេសដឹកជញ្ជូនដំណាំកសិផលទៅកាន់ទីផ្សារ ខណៈបច្ចុប្បន្នផ្លូវទាំងនោះរងការខូចខាត និងពិបាកធ្វើដំណើរពេលរដូវវស្សា។ លើសពីនេះ ដោយសារតែរដ្ឋពុំទាន់មានការកាត់ឆ្វៀលធ្វើផ្លូវច្បាស់លាស់ ម្ចាស់ចម្ការមួយចំនួនបានរំលោភចិញ្ចឹមផ្លូវយកមកធ្វើជាកម្មសិទ្ធ បង្កទៅជាជម្លោះញឹកញាប់។

លោក ស្វែង បាន មេភូមិទៀមលើ បានឱ្យដឹងថា ផ្លូវទាំង ៣ខ្សែនេះ ដោយផ្លូវនីមួយៗមានប្រវែង ២ គីឡូម៉ែត្រ សរុប ៦ គីឡូ ។ ទីតាំងផ្លូវ ខ្សែទី១ ចាប់ពីចំណុចស្ពានអូរកាឆ្ពោះទៅទន្លេសេសាន និង ២ ខ្សែទៀត ជាផ្លូវធ្វើដំណើរទៅស្រែចម្ការ។ ក្នុងនាមជាមេភូមិរបស់ជនជាតិដើមភាគតិច លោក ស្វែង ក៏បាន សំណូមដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជន មេត្តាជួយកសាងសង់ពង្រីកផ្លូវភូមិជូនពួកគាត់ផង ដើម្បីបានធ្វើដំណើរទៅកាប់ព្រៃ ចម្ការ ដាំដំណាំចិញ្ចឹមជីវិត និងដឹកដំឡូងទៅលក់នៅលើទីផ្សារ ពិសេសបញ្ចប់ជម្លោះគ្នាដោយសារផ្លូវ ។

បើតាមលោកមេភូមិ ផ្លូវក្នុងភូមិទាំងបីខ្សែនេះ បានបង្កទៅជាជម្លោះដោះស្រាយមិនចេះចប់ពីមួយឆ្នាំទៅមួយឆ្នាំ រវាងជនជាតិដើមភាគតិច ដែលមានទីលំនៅនៅត្រង់កន្លែងនោះ ។ ជម្លោះនេះកើតឡើយដោយសារ អ្នករស់នៅជាប់ផ្លូវលំនោះ យកកសិផលរបស់ខ្លួនមកដាក់ហាលលើផ្លូវ លុះពេលអ្នកដំណើរឆ្លងកាត់បានកិនធ្វើឱ្យខូចក៏បង្កទៅជាជម្លោះ។
ចំណែកលោក ខាំ កាប៊ីន ជាមេឃុំកាចូន បានប្រាប់ថា កញ្ចប់ថវិកាដែលទទួលបានពីរដ្ឋក្នុងឆ្នាំ ២០២៥ បានយកទៅអភិវឌ្ឍដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន តាមភូមិនីមួយៗជិតអស់ហើយ នៅសល់តែបន្តិចបន្តួចពុំគ្រប់គ្រាន់សម្រាប់ធ្វើផ្លូវខាងលើនោះទេ។ លោកថា៖«ដូច្នេះថវិកាឃុំនៅសល់បន្តិចបន្តួច មិនអាចដេញថ្លៃធ្វើផ្លូវគ្រួសក្រហម ឬស្ពាន បានទៀតទេ ថវិកាដែលនៅសល់បូកយោងបន្តទៅឆ្នាំ២០២៦» ។

ក្នុងន័យនេះ លោកបញ្ជាក់ថាការធ្វើផ្លូវទាំងនោះអាចនឹងរង់ចាំរហូតដល់ការអនុម័តកញ្ចប់ថវិកាថ្មី។ បើតាមលោក ខាំ កាប៊ីន មុនពេលធ្វើផ្លូវនានា ឃុំតែងដាក់ឱ្យក្រុមហ៊ុនឯកជនធ្វើការដេញថ្លៃ ដើម្បីបង្ហាញពីតម្លាភាព និងទទួលបានផ្លូវដែលមានគុណភាពល្អ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


