Connect with us

ព័ត៌មានជាតិ

ចុះឆែកឆេរការដ្ឋាន​សំណង់​មួយ ចាប់បានមេការ​ថៃ​នាំពលករមាន​ភូមា ខ្មែរ​មកធ្វើការ​ខុស​ច្បាប់​

បានផុស

នៅ

ប្រទេសថៃ ៖ អ្នកគ្រប់គ្រងការងារសាងសង់ម្នាក់ដែលជាជនជាតិថៃ និងពលករដែលជាកម្មករចំនួន ២១ នាក់ ក្នុងនោះមានជនជាតិភូមា ១ នាក់ និង ខ្មែរចំនួន ២០ នាក់ ត្រូវបានអាជ្ញាធរថៃ ក្នុងខេត្តស្រះកែវ ឃាត់ខ្លួនដើម្បី​ប​ញ្ជូន​ទៅតុលាការ ពាក់ព័ន្ធករណី​ចូលធ្វើការនៅក្នុង​ប្រទេសថៃគ្មានច្បាប់អនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចទីតាំងសាងសង់មួយកន្លែង ក្នុងឃុំស្រះកែវ ស្រុកមឿង ខេត្តស្រះកែវ ដោយក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ភូមិរិន្ទ សុិនសិរី
មក​ពីខេត្តឆៈឈើងសៅ រីឯពលករទាំង ២១ នាក់ គឺមានខ្មែរ ២០ នាក់ និង ជនជាតិភូមា ១ នាក់ ។

ចំពោះអ្នកគ្រប់គ្រងបានសារភាពទទួលស្គាល់កំហុស ដែលបាននាំពលករទាំងអស់ ដែលរស់នៅមិនស្របច្បាប់​ឲ្យ​ចូលទៅធ្វើការនៅក្នុងការដ្ឋានសាងសង់របស់ខ្លួន ដោយឡែកពលករខ្មែរម្នាក់ឈ្មោះភឿ អាយុ ២៣ ឆ្នាំ បាននិយាយថា ខ្លួនរួមទាំងមិត្តភ័ក្ត្រមួយចំនួន បានចូលមកធ្វើការនៅទីនេះ តាំងពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២០ មកម៉្លេះ ដោយមិនហ៊ានចេញដើរទៅក្រៅខេត្ត ឬឆ្ងាយៗឡើយ ព្រោះដោយសារតែពួកខ្លួនរស់នៅដោយគ្មានច្បាប់អនុញ្ញាត។

បច្ចុប្បន្នទាំងពលករ២១នាក់ ក៏ដូចជាអ្នកគ្រប់គ្រងម្នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បញ្ជូនទៅអង្គភាព
ជំនាញហើយ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម