សុខភាព
មកដឹងហឺតមួយប្រភេទទៀត ហៅថាក្អកហឺត
ក្អកហឺតក៏ជាជំងឺហឺតដែរ ប៉ុន្តែជំងឺនេះសំដៅលើ ក្អកស្ងួត។ តើក្អកហឺត មានផលរំខានយ៉ាងម៉េចខ្លះ? គួរប្រុងប្រយ័ត្ន បង្ការ និងព្យាបាលបែបណា? អាចស្វែងយល់ទាំងអស់គ្នា។

១–អ្វីទៅជាក្អកហឺត?
ក្អកហឺត ជាជំងឺហឺតមួយប្រភេទ។ រោគសញ្ញាចម្បងនៃក្អកហឺតគឺក្អកស្ងួត។ ក្អកហឺត គឺជាប្រភេទនៃជំងឺហឺត អ្នកអាចគ្មានរោគសញ្ញាផ្សេងក្រៅពី ហត់ និង ដកដង្ហើមលឺសំឡេងដូចហួច។
ជួនកាល លក្ខណៈរបស់វាគឺក្អកយូរជាង ៦-៨ សប្ដាហ៍។ ការក្អកអាចកើតឡើងនៅពេលយប់ ដែលធ្វើឲ្យអ្នកភ្ញាក់ពេលអ្នកដេក ឬ នៅពេលថ្ងៃ ដែលអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ ការក្អកអាចកាន់តែធ្ងន់ធ្ងរពេលធ្វើលំហាត់ប្រាណ ឬ ពេលអ្នកប៉ះពាល់នឹងសារធាតុបង្កឲ្យកើតហឺត ឬ ប្រតិកម្មដូចជា ធូលីដី ពងផ្សិត គ្រឿងក្រអូប ឬ នៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់។ ក្អកហឺតអាចកើតលើគ្រប់វ័យ ក៏ប៉ុន្តែវាច្រើនកើតចាប់ពីវ័យកុមារ។
២–ក្អកហឺតបង្កដោយអី?
មូលហេតុរបស់ក្អកហឺត គឺមិនបានដឹងច្បាស់លាស់ទេ។ ទោះជាយ៉ាងណា ក្អកអាចកើតឡើងនៅពេលដែលអ្នកប៉ះពាល់នឹងសារធាតុអាលែកហ្ស៊ី ឬនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់។ ការក្អកអាចកើតឡើងបន្ទាប់ពីមានការបង្ករោគតាមផ្លូវដង្ហើម។ លើសពីនេះទៀត ក្អកអាចកើតក្រោយមានការឆ្លើយតបពីថ្នាំ beta blockers។ Beta blockers គឺជាថ្នាំប្រើសម្រាប់ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូង ការឈឺក្បាលប្រកាំង ជំងឺបេះដូង ជំងឺទឹកដក់ក្នុងបាតភ្នែក និងបញ្ហាភ្នែកដទៃទៀត។ មនុស្សមួយចំនួនដែលងាយប្រតិកម្មនឹងថ្នាំ aspirin ក៏អាចកើតជំងឺក្អកហឺតដែល។
៣–ធ្វើរោគវិនិច្ឆ័យម៉េចទើបដឹងថាកើតក្អកហឺត?
ជួនកាល ក្អកគឺជារោគសញ្ញាតែមួយគត់នៃជំងឺ។ ក្អកក៏ជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្តាសាយដែរ។ ដើម្បីធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យត្រូវសាកសួរអ្នកជំងឺពីប្រវត្តិជំងឺគេ។ រួចពេទ្យនឹងប្រើឧបករណ៍ពិសេសម្យ៉ាងដើម្បីស្ដាប់សួត។ ទោះជាយ៉ាងណា វាប្រហែលជាមិនអាចជួយគ្រូពេទ្យកំណត់ស្ថានភាពបានទេ។ chest X-rays និង spirometry ពេទ្យនឹងប្រើដើម្បីវាស់មើលលំហូរទឹក និងខ្យល់ក្នុងសួត។
-Spirometry៖ គ្រូពេទ្យប្រើ ដើម្បីវាស់កម្រិតខ្យល់ពេលដកដង្ហើមចូលជ្រៅ (អ្នកជំងឺដកដង្ហើមចូលជ្រៅរួចដកដង្ហើមចេញវិញ) និងល្បឿនដែលអ្នកជំងឺដកដង្ហើមចេញពីសួត)។
-Methacholine៖ អាចធ្វើឲ្យផ្លូវដង្ហើមរួមតូច។ ពេទ្យប្រើ Methacholine ក្នុងករណី spirometry មិនអាចកំណត់ជំងឺក្អកហឺតបាន។ ពេលធ្វើតេស្តនេះ អ្នកជំងឺត្រូវដកដង្ហើមស្រូបយកចំហាយ methacholine aerosol មុនពេលនិងក្រោយពេលធ្វើតេស្ត spirometry។ ក្រោយការធ្វើតេស្ត អ្នកជំងឺនឹងត្រូវបានផ្ដល់ថ្នាំដែលប្រឆាំងនឹង methacholine ដើម្បីពង្រីកផ្លូវដង្ហើមវិញ។

៤–ក្អកហឺតអាចព្យាបាលបានតាមវិធីណាខ្លះ?
ក្អកហឺតត្រូវព្យាបាលដោយថ្នាំហឺត។ ថ្នាំហឺតមានផ្ទុកសារធាតុ albuterol, ipratropium និង inhaled steroids។រោគសញ្ញានៃជំងឺហឺតអាចល្អឡើងវិញក្រោយ ៦–៨ សប្ដាហ៍។
ក្អកហឺត ជាប្រភេទនៃជំងឺហឺត។ លក្ខណៈនៃក្អកហឺតគឺក្អកស្ងួត ទោះជាអ្នកជំងឺមានរោគសញ្ញាផ្សេងទៀតនៃជំងឺហឺតក៏ដោយ។ មូលហេតុមិនត្រូវបានគេដឹងនោះទេ ហើយក៏មិនមានការព្យាបាលសម្រាប់ជំងឺនេះដែរ ក៏ប៉ុន្តែគេអាចព្យាបាលដើម្បីជួយបន្ថយរោគសញ្ញាបាន៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


