ព័ត៌មានជាតិ
វ៉ាក់សាំង Sinovac ចំនួន២ លានដូសទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) បានមានប្រសាសន៏ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត នឹងមកដល់កម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សរុបចំនួនប្រមាណជាង ២៧ លានដូស។

ការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី៩លាន គឺលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ។
លោកស្រីលើកឡើងថា កម្ពុជាយើងទទួលបានវ៉ាក់សាំងជាវគ្គៗ ជាជំហានៗ ហើយវ៉ាក់សាំងដែលទទួលបាននៅក្នុងដៃ មកដល់ពេលនេះមានចំនួនជាង២៥លាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងទទួលបានវ៉ាក់សាំងយ៉ាងច្រើនយកមកប្រើប្រាស់ដោយស្របច្បាប់នៅទូទាំងប្រទេស ហើយវ៉ាក់សាំងទាំងអស់នេះ មានទាំងវាក់សាំងដែលកម្ពុជាយើងបញ្ជាទិញ និងវាក់សាំងជាជំនួយរបស់ប្រទេសជាមិត្ត ដែលមានសាធារណរដ្ឋប្រជាមានិតចិន មជ្ឈមណ្ឌលកូវ៉ាក់ ជំនួយរបស់ជប៉ុនជំនួយរបស់អង់គ្លេស និងជំនួយរបស់សហរដ្ឋអាមេរិកផងដែរ។
នៅក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សម្តែងនូវមោទនភាព នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ បន្ទាប់ពីការរកឃើញអ្នកចាក់វ៉ាក់សាំងទី៩លាន ដោយសង្ឃឹមថា ក្រុមគោលដៅដែលមានអាយុ១៨ឆ្នាំឡើងចំនួន១០លាននាក់នេះ នឹងអនុវត្តបានចប់សព្វគ្រប់នៅចុងខែកញ្ញានេះ។

ដោយឡែកចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់ប្រជាពលរដ្ឋទូទៅវិញ លោកជំទាវវេជ្ជបណ្ឌិតសម្តែងការជឿថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកកំពុងតែគិតពីរឿងនេះហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវ៉ាក់សាំង ពីព្រោះមុននឹងយើងចាក់ គឺយើងត្រូវមានវ៉ាក់សាំងសិន។
គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងវិញ សម្រាប់ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អ្នកបានចាក់ដូសទី១ មានចំនួន ៩ ០១២ ៤៥២ នាក់ និងអ្នកបានចាក់ដូសទី២ ចំនួន៨ ០៩៨ ៥៣៤នាក់ ដែលស្មើនឹង៩០.១២ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់។
សម្រាប់កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំវិញ អ្នកបានចាក់ដូសទី១ មានចំនួន ១ ៤២៧ ៥៥២ នាក់ ហើយអ្នកបានចាក់ដូសទី២ ចំនួន២៤៤ ២៣៦ នាក់ ស្មើនឹង ៧២.៥៨ ភាគរយ នៃក្រុមគោលដៅសរុបជិត០២លាននាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


