ព័ត៌មានជាតិ
គ្រឿងបរិក្ខារជួសជុលផ្លូវដែកជំនួយថៃ បានដឹកមកដល់ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ(ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃបានដឹកមកដល់ក្រុងប៉ោយប៉ែតហើយ ថ្ងៃទី ១៨ ខែតុលាឆ្នាំ ១២០២១ សម្រាប់យកទៅជួសជុលកំណាត់ផ្លូវដែកពីមង្គលបូរីទៅបាត់ដំបង និងទៅខេត្តពោធិសាត់បន្តទៀត។
ពិធីប្រគល់ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់)ជូនដល់អាជ្ញាធរក្រុងប៉ោយប៉ែតនោះនៅ លើស្ពានដែកនៃព្រំដែនកម្ពុជា.ថៃ ឆ្លងអូរជ្រៅ នៅក្រុងប៉ោយប៉ែត-ស្រុកអារញ ដោយមានតំណាងភាគីទាំងពីរនិងកងកម្លាំងសមត្ថកិច្ចចូលរួម។



អាជ្ញាធរក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្លូវដែកទិសខាងជើងរបស់ប្រទេសកម្ពុជាបានភ្ជាប់ជាមួយផ្លូវដែកទិសខាងកើតឦសានរបស់ថៃ បានភ្ជាប់គ្នាឡើងវិញនៅឆ្នាំ២០១៨មកម្លេះ។
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្ពោធការតភ្ជាប់នោះ ព្រមទាំងប្រគល់ទទួលក្បាលនិងទូររថភ្លើង ហើយបានជិះរថភ្លើងឆ្លងព្រំដែនទៅមកចុះនៅស្ថានីយ៍ខ្លងលឹកថ្មីរបស់ថៃ និងស្ថានីយ៍ប៉ោយប៉ែតរបស់កម្ពុជាផងដែរ។
បន្ទាប់ពីសម្ពោធខ្សែរថភ្លើងខាងកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ (Royol Raiway) បានរត់ដឹកអ្នកដំណើរសាកល្បងដោយគិតថ្លៃមួយរយៈ ដឹកទំនិញក៏បានខ្លះ រួចក៏ផ្អាកវិញ ដើម្បីកែសម្រួលលើការងារមួយចំនួន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


