កូវីដ-១៩
ទីបំផុត ក្រុមហ៊ុន Star Complex ព្រមឱ្យបុគ្គលិកជាង៥០០នាក់ ចុះទៅធ្វើតេស្ដកូវីដ-១៩ ហើយ
ខេត្តបន្ទាយមានជ័យ៖ ដោយសារតែគ្មានការសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ ក្នុងការយកសំណាក់លើបុគ្គលិកក្រុមហ៊ុនកាស៊ីណូផ្កាយប្រាំ នៅក្រុងប៉ោយប៉ែត ដែលស្នាក់នៅក្នុងអាគារក្រុមហ៊ុន star complex ដើម្បីយកសំណាក់ពិនិត្យរកជំងឺកូវីដ-១៩ មេបញ្ជាការរងយោធភូមិភាគទី៥ លើកឡើងថា បើនៅតែមិនសហការអោយ បុគ្គលិកចុះយកសំណាកតាមវិធានការសុខាភិបាល គឺ ត្រូវតែចាប់ខ្លួន។ ជាលទ្ធផល ក្រុមហ៊ុនបានយល់ព្រមឱ្យបុគ្គលិកជាង៥០០នាក់ចុះទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ មានប្រសាសន៍បែបនេះ ក្នុងពេលលោកចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមនក្នុងមូលដ្ឋាននៃភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាអនុប្រធានសន្តិសុខកូវីដ-១៩ ថ្នាក់ភូមិភាគ៥ បានឱ្យដឹងថា ដោយទទួលបានព័ត៌មាន ពីគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ថ្នាក់ខេត្ត ពីការមិនសហការបស់ក្រុមហ៊ុន ដែលមិនឱ្យបុគ្គលិកចុះមកយកសំណាក បន្ទាប់ពីមានបុគ្គលិកមួយចំនួន រកឃើញមានវិជ្ជមានកូវីដ-១៩ និងដោយមានការបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានសន្តិសុខកូវីដ-១៩ ថ្នាក់ជាតិឱ្យចុះមកសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចរបស់ខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាអនុវត្តវិធានការរដ្ឋបាលលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យខានតែបាន ជាពិសេសបុគ្គលិកកាស៊ីណូ ដែលភាគច្រើនជាជនបរទេសកំពុងស្នាក់នៅក្នុងអាគាររបស់ក្រុមហ៊ុន star complex។

តែដោយមានការលើកឡើង ពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន ថា នឹងចាក់វិធានការតឹងរឹងដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទើបខាងក្រុមហ៊ុន ព្រមសហការអោយបុគ្គលិករបស់ក្រុមហ៊ុន ប្រមាណជា៥០០នាក់ ចុះទៅពិនិត្យ និងយកសំណាក់នៅទីតាំអស្ថានីយ៍រថភ្លើងប៉ោយប៉ែត។
លោកបានមានប្រសាសន៍ទៀតថា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កងកម្លាំងទាំងបីប្រភេទ មិនថាយប់ ឬថ្ងៃ បានខិតខំការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ពីសំណាក់ការវិលត្រឡប់របស់បងប្អូនពលករខ្មែរពីថៃបានដោយជោគជ័យ ហើយមួយផ្នែកទៀតគឺ ទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

លោកបានសំណូមពរ ដល់ក្រុមហ៊ុង ឬសហគ្រាសនានា កុំមានការលាក់លៀម អ្នកដែលសង្ស័យថា មានជំងឺកូវីដ-១៩ ព្រោះថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមបញ្ជក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន Star Complex (កាស៊ីណូផ្កាយប្រាំ) ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យយកសំណាកកូវីដ-១៩។ តែខាងក្រុមហ៊ុនមិនព្រមសហការឱ្យបុគ្គលិកចុះយកសំណាក់៕
អត្ថបទ៖ ពៅ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


