ព័ត៌មានជាតិ
អាជ្ញាធរកម្ពុជា ថៃ សម្រួលបណ្ណចេញចូលសិស្សសាលាច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយសប្តាហ៍ម្តង
ប៉ោយប៉ែត៖ នគរបាលអន្តោប្រវេសន៍កម្ពុជា និងអន្តោប្រវេសន៍ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២វិច្ឆិកា២០២២ ឯកភាពគ្នាប្រថាប់ត្រាចេញចូលឆ្លងព្រំដែនកម្ពុជា ថៃ សម្រាប់សិស្សសាលាជាកូនអាជីវករខ្មែរផ្សាររោងគ្លឿងប្រទេថៃមួយសប្តាហ៍ម្តងដើម្បីឱ្យកាន់តែងាយស្រួល។ នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចក្រទ្វារអន្តរជាតិ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងទៀតថា ក្រៅពីការសម្របសម្រួលផ្តល់ភាពងាយស្រួលដល់ក្មួយៗជាសិស្សានុសិស្សចេញចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទាន់ពេលវេលាកាលពីកន្លងមក លោកបានបន្តខិតខំសហការពិភាក្សាជាច្រើនលើកជាមួយខាងអន្តោប្រវេសន៍ថៃ រកវិធីសាស្រ្តយ៉ាងណាឱ្យកាន់តែងាយស្រួលបន្ថែមទៀតដល់អាជីវករខ្មែរនៅផ្សាររោងគ្លឿ ដែលមានកូនៗមករៀនខាងកម្ពុជា។ ជាលទ្ធផលភាគីទាំងពីបានឯកភាពគ្នាដោយកំណត់ធ្វើការប្តូរកាតថ្មីរបស់សិស្សពីពណ៌ស មកពណ៌លឿងវិញ ដោយបិទលើបណ្ណព្រំដែនរបស់សិស្សឬអាណាព្យាបាលរបស់សិស្ស និងប្រថាប់ត្រាចេញចូលមួយសប្តាហ៍ម្តង។មានន័យថា សម្រាប់ការចេញចូលរបស់សិស្សលែងតម្រូវឱ្យប្រថាប់ត្រារាល់ការចេញចូលដូចមុនទៀតហើយ។

ការឯកភាពនេះបានផ្តល់ប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយការប្រថាប់ត្រាលើសៀវភៅបណ្ណព្រំដែន មិនឱ្យឆាប់អស់ និងមានភាពលឿនមិនចាំបាច់បោះត្រាពេលចេញ និងចូលថែមទាំងចេញចូលមួយថ្ងៃប៉ុន្មានដងក៏បាន។
លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងទៀតថា បែបបទថ្មីដែលភាគីទាំងពីរឯកភាពគ្នា គឺគ្រាន់តែអាណាព្យាបាលយកកាតចាស់ ដែលបិទនឹងបណ្ណព្រំដែនរបស់ពួកគាត់មកដូរយកកាតពណ៌លឿងវិញ ដែលខាងថៃជាអ្នកធ្វើជូនតែប៉ុណ្ណោះ។
លោកក៏បានបញ្ជក់បន្ថែមទៀតថា រាល់ការចេញចូលរបស់សិស្សសាលា,មន្រ្តីរាជការ,ព្រះសង្ឃ មិនមានការប្រថាប់ត្រាយកលុយឡើយ។ ដោយឡែកការតវ៉ារបស់អាជីវករ គឺខាងភាគីថៃជាអ្នករិតបន្តឹងលើក្មេងៗដែលមិនមានឯកសារគ្រប់គាន់តម្រូវឱ្យអាណាព្យាបាលជូនឆ្លងដែនតែប៉ុណ្ណោះ ចំពោះសិស្សានុសិស្សដែលចេញចូលមករៀនមានឯកសារគ្រប់គាន់ដូចរាល់ដងមិនមានបញ្ហាអ្វីទេ។ អត្ថបទ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


