Connect with us

ព័ត៌មានជាតិ

ចាប់រថយន្ដដឹក សាច់ជ្រូកចម្រុះខូចគុណភាព ៣០០គីឡូចេញពីថៃចូលកម្ពុជា​​

បានផុស

នៅ

នៅវេលា​ម៉ោង​៩និង១០​នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២១នេះ​ ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​សមត្ថកិច្ច​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ចាប់បាន​រថយន្ត​តាក់ស៊ី​១​គ្រឿង​លួច​ដឹក​សាច់ជ្រូក​កាប់​ហើយ​ចម្រុះ​ចំនួន៦កេស ស្មើនឹង៣០០​គីឡូក្រាម ​នៅ​ចំណុច​ខាង​លិច​ក្បាលស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​បាន​ប្រាប់ឲ្យ​ដឹងថា រថយន្ត​តាក់ស៊ី​១​គ្រឿង​ដែល​លួច​ដឹក​សាច់​ជ្រូកកាប់​ហើយ​ដឹក​ចេញពី​ស្រុកថៃ​ចម្រុះ​នោះ​មាន​ម៉ាក Toyota Highlander ពាក់​ស្លាក​លេខ បាត់ដំបង 2A-7372 ដែលមាន​ម្ចាស់​ឈ្មោះ សេង ណា​រិត ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ទួល​ស្រឡៅ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម ។

មន្ត្រី​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា ក្រោយពី​ត្រួត​ពិនិត្យឃើញថា ផលិតផល​ខាងលើនេះ មានការ​ប្រែប្រួលបរិមាណ គុណភាព​ដើម​មាន​សភាព​ធុំក្លិន​ស្អុយ មិនអាច​រក្សាទុក​បាន​យូរ មន្ត្រី​ជំនាញ​ក៏​សម្រេច​ធ្វើការយក​សាច់​ជ្រូក​ទាំង​៦​កេះ​នេះ​ទៅ​ដុត​កម្ទេចចោល នៅ​ដី​វាល ស្ថិតក្នុង​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នា​វេលា​ម៉ោង២​និង​៣០​នាទី​រសៀល​នា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម