ព័ត៌មានអន្ដរជាតិ
លោក ប្រាវីត សមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស បើលោក ប្រាយុទ្ធ មានបញ្ហាអ្វីកើតឡើង
លោក វ៉ាន់ឆៃ សនសិរិ (Wanchai Sonsiri) សមាជិកព្រឹទ្ធសភាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សផាលាំងប្រាឆារ៉ាត់ ស័ក្តិសមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា អស់លទ្ធភាព ឬមានរឿងអ្វីកើតឡើង ពោលលោក ប្រាវីត មានលទ្ធភាពជំរុញឱ្យមានកិច្ចសហការពីគ្រប់ភាគីបាន ។

ប្រសិនបើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានបញ្ហាអ្វីកើតឡើង មិនថាដោយហេតុផលណាមួយនោះទេដូចជា ការលាលែងពីតំណែង ឬទទួលបានការបោះឆ្នោតដកសេចក្តីទុកចិត្ត ឬតុលាការធម្មនុញ្ញសម្រេចតែងតាំងនាយករដ្ឋមន្ត្រីរយៈពេល ៨ឆ្នាំ ក្នុងពេលនោះត្រូវជ្រើសរកនាយករដ្ឋមន្ត្រីថ្មី ដែលជាគោលការណ៍ត្រូវតែជ្រើសរើស នាយករដ្ឋមន្ត្រីក្នុងបញ្ជីស្រាប់ជាមុនសិន ។
ក្រោយមកបើបោះឆ្នោតនៅក្នុងសភាបុគ្គលណាឈ្នះ បុគ្គលនោះជានាយករដ្ឋមន្ត្រី ប៉ុន្តែប្រសិនបើបោះឆ្នោតក្នុងសភានៅតែជ្រើសរើនមិនបាន នោះហើយដែលត្រូវស្វែងរកបុគ្គលខាងក្រៅដែលមានលក្ខណៈសម្បត្តិដូចក្នុងរដ្ឋធម្មនុញ្ញ ឧទាហរណ៍ដូចជា លោក ប្រាវីត លោកវេជ្ជបណ្ឌិត ឈុឡាណាន់ លោក ភីថា ជាដើម ។

លោក វ៉ាន់ឆៃ បន្តថា មើលមុខមាត់នាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីបម្រុង ឬនាយករដ្ឋមន្ត្រីបុគ្គលមកពីខាងក្រៅដូចដែលបានឃើញនៅពេលនេះ គឺលោក ប្រាវីត វង្សសុវណ្ណ ហាក់ដូចជាច្បាស់បំផុតហើយ ពីព្រោះលោកជាមេដឹកនាំគណបក្សនយោបាយដែលមានសមាជិកសភាតំណាងរាស្ត្រច្រើនក្នុងដៃក្នុងកម្រិតមួយ និងអាចសហការជាមួយគណបក្សនយោបាយតូច និងធំបាន ដែលសក្តិសមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីបាន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Post Today
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


