ព័ត៌មានអន្ដរជាតិ
ទីបំផុតទាហានវ័យចំណាស់ ថៃ ម្នាក់សម្រេចបូជាសពប្រពន្ធជាទីស្រលាញ់ ក្រោយរក្សាទុកក្នុងផ្ទះអស់ ២១ ឆ្នាំ
បុរសវ័យ ៧២ ឆ្នាំម្នាក់ដែលបានរក្សាទុកសពប្រពន្ធរបស់គាត់នៅក្នុងផ្ទះអស់រយៈពេល ២១ ឆ្នាំ នៅទីបំផុតបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវអនុញ្ញាតឲ្យនាងទៅហើយ ។
រឿងរ៉ាវរបស់បុរសជាប្តីដែលស្រលាញ់ប្រពន្ធខ្លាំងពេករហូតដល់មិនអាចយកទៅបូជាសពបាននោះ ត្រូវបានបង្ហោះលើបណ្ដាញ Facebook ដោយមូលនិធិ Phet Kasem Bangkok Foundation កាលពីថ្ងៃសៅរ៍ ប៉ុន្តែការបង្ហោះតាម Facebook នោះមិនមានព័ត៌មានលម្អិតអំពីរបៀបរក្សាទុកសពឲ្យបានយូរឆ្នាំនេះនោះទេ ។

ទន្ទឹមនោះកាលពីថ្ងៃសុក្រលោកអនុសេនីយ៍ទោ Charn Janwatchakal វ័យ ៧២ ឆ្នាំបានទូរស័ព្ទទៅមន្ត្រីមូលនិធិដើម្បីសុំជំនួយក្នុងការរៀបចំបូជាសពភរិយារបស់គាត់ដែលបានស្លាប់កាលឆ្នាំ ២០០១ ។
ក្រោយមកបុគ្គលិកមូលនិធិបានចុះទៅដល់ផ្ទះរបស់លោក Charn នៅសង្កាត់ Bang Khen ទីក្រុងបាងកក ពោលភ្លាមៗបន្ទាប់ពីទទួលបានការហៅទូរស័ព្ទ ហើយបុគ្គលិកបានប្រទះឃើញគាត់រស់នៅជាមួយសពប្រពន្ធគាត់ក្នុងផ្ទះតូចមួយ ។
លោក Charn បាននិយាយថា “ខ្ញុំនៅតែនឹកអ្នករាល់នាទី ហើយសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកមិនមានការប្រែប្រួលនោះទេ” ។ បុរសវ័យ ៧២ ឆ្នាំរូបនេះពន្យល់ថា “គាត់ទុកសពនៅក្នុងផ្ទះ ព្រោះគាត់ស្រលាញ់ប្រពន្ធគាត់ខ្លាំងណាស់ ហើយមិនចង់បែកពីព្រលឹងរបស់គាត់ទេ” ។
លោក Charn បានបន្តថា គាត់មានបំណងនៅជាមួយសាកសពរហូតដល់គាត់ស្លាប់ដែរ ប៉ុន្តែក្រោយមក គាត់គិតថា នឹងមិនមាននរណាម្នាក់ ក្រៅពីរូបលោកធ្វើពិធីបុណ្យសពឲ្យបានល្អសម្រាប់នាងនោះទេ ។

លោក Charn បាននិយាយថា គាត់មិនអាចទទួលយកបានទេចំពោះការស្លាប់ប្រពន្ធរបស់គាត់ ទើបគាត់សម្រេចចិត្តទុកសពនៅផ្ទះ ជាជាងបញ្ជូនទៅធ្វើបុណ្យ និងបូជា ។ គាត់បាននិយាយថា គាត់បានរស់នៅជាមួយការសោកសៅជារៀងរាល់ថ្ងៃចំពោះការបាត់បង់ប្រពន្ធរបស់គាត់អស់រយៈពេល ២១ ឆ្នាំកន្លងមកនេះ ។
ស្របពេលជាមួយគ្នានេះ លោក Charn ក៏បានធ្វើសំបុត្រមរណភាពរបស់ប្រពន្ធគាត់រួចហើយផងដែរ ដូច្នេះគាត់មិនខ្លាចចំពោះការចោទប្រកាន់ពីបទលាក់បាំងសពនោះទេ ។
គួរបញ្ជាក់ថា លោក Charn បានបម្រើការក្នុងជួរកងទ័ពជាមន្ត្រី ខណៈដែលភរិយារបស់លោកជាមន្ត្រីនៅក្រសួងសុខភាពសាធារណៈ ហើយលោកមានកូន ២ នាក់ ប៉ុន្តែមិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ នៅពេលពួកគេពេញវ័យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok
ចុចអាន ៖ អ្នកទៅលេង ថៃ នឹងលែងតេស្តរកកូវីដ និងធ្វើចត្តាឡីស័កហើយ បើមាន លក្ខខណ្ឌទាំងនេះ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


