ព័ត៌មានជាតិ
ឆ្នាំនេះ បុណ្យពិសាខបូជាប្រារព្ធធម្មតា ចំណែកព្រះរាជពិធីច្រត់ព្រះនង្គ័ល តើប្រារព្ធ ឬទេ?
មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិធីបុណ្យវិសាខបូជា កាលពីម្សិលមិញ បានរៀបចំជាធម្មតាក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងនៅគ្រប់វត្តអារាមទូទាំងប្រទេស។ ចំំណែកព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ខាងមុខនេះ មិនមានការរៀបចំទេ។

មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងបន្ថែមថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនអាចប្រារព្ធបាន ដោយសារស្ថានភាពការឆ្លងរាលដានជំងឺកូវីដទើបបានថមថយ ចំណែក ព្រះរាជពិធីច្រង់ព្រះនង្គ័ល បើប្រារព្ធ គឺត្រូវប្រើពេលច្រើនខែមុនថ្ងៃកំណត់មកដល់ ដើម្បីរៀបចំទីតាំង និងពិធីសាសនាផ្សេងៗ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។ អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។

ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ”។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។
គួររម្លឹកថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល កាលឆ្នាំ២០១៧ បានប្រារព្ធនៅខេត្តព្រៃវែង ឆ្នាំ២០១៨ បានប្រារព្ធនៅខេត្តស្វាយរៀង ឆ្នាំ២០១៩ ប្រារព្ធនៅខេត្តតាកែវ ហើយត្រូវបានខកខានប្រារព្ធចាប់តាំងពីឆ្នាំ ២០២០ ដោយសារបង្ការវិបត្តិសាកលការឆ្លងជំងឺកូវីដ-១៩។

អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន ៤ចំណុចសំខាន់ៗ ទី១ ប្រាប់កសិករថា ដល់រដូវធ្វើស្រែហើយ ទី២ ផ្សងការបរិភោគរបស់គោឧសភរាជ និងការបួងសួងសុំទឹកភ្លៀង និងទិន្នផលដំណាំ ទី៣ ការដឹងគុណ សំដៅដល់ការដឹងគុណរបស់ប្រជានុរាស្ត្រចំពោះអាទិទេព ក៏ដូចជាមេឃ ដែលបានបង្អុរភ្លៀង និងទី៤ គេជឿជាក់ថា ស្ដេចមេឃ គឺជាមនុស្សដែលមានឥទ្ធិពលលើការគ្រប់គ្រង ឬបញ្ជាធរណី និងមេឃបាន៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន