ព័ត៌មានជាតិ
ក្រសួង ស្ថាប័ន និងកន្លែងសំខាន់ៗ តម្រូវឱ្យរៀបចំលម្អ អបអរបុណ្យភ្ជុំបិណ្ឌ
គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត តម្រូវឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។ ចំណែកឯមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវរម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំសម្អាតបូជនីយដ្ឋាន ស្កូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ នេះបើយោងតាមផែនការណែនាំ ស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់គណៈកម្មការរៀបចំបុណ្យ ជាតិ-អន្តរជាតិ។

ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរ ខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។
ទន្ទឹមនេះ ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។

ចំពោះ ក្រសួងធម្មការ និងសាសនា ត្រូវធ្វើសេចក្តីណែនាំលម្អិតជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត យកចិត្តទុកដាក់រៀបចំពិធីបុណ្យ និងរម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំសម្អាតបូជនីយដ្ឋាន ស្កូប កន្លែងតម្កល់អដ្ឋិធាតុ បងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និង បដាពាក្យស្លោក។

ក្រៅពីនេះ គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរួមមាន ក្រសួងព័ត៌មាន ឱ្យជួយផ្សព្វផ្សាយពីប្រវត្តិខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី ឱ្យបានទូលំទូលាយ។ ស្នើឱ្យ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរណ៍ ក្នុងឱកាសពិធីបុណ្យ និងអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារថវិកា ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង៕
អត្ថបទ៖ សុធាវី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


