កីឡា
លោកគ្រូ ជា រិទ្ធ បញ្ជាក់រឿងថា រិន ដេវីត ត្រូវវ៉ៃដណ្តើមខ្សែក្រវាត់នៅថៃ
អ្នកលេងគុនខ្មែរទទួលបានជោគជ័យក្នុងការប្រកួត «ជើងឯកយុវជនពិភពលោករបស់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាមួយថៃឆ្នាំ២០២២ (2022 IFMA Youth World Championship) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែសីហា។

នៅព្រឹត្តិការណ៍កម្រិតយុវជននោះ កីឡាករ រិន ដេវីត ឈ្នះបានមេដាយមាស និងមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក IFMA រហូតឈ្នះខ្សែក្រវាត់នេះថែមទៀត។
យ៉ាងណាមានព័ត៌មានលេចឡើងថា ស្ថាប័នរៀបចំការប្រកួតមិនបានផ្តល់ខ្សែក្រវាត់ឲ្យកីឡាករកម្ពុជាទេ ស្របពេល រិន ដេវីត ពិតជាមិនបានកាន់ខ្សែក្រវាត់មកស្រុកកំណើតមែន។ ពួកគេបានប្រាប់ថា គ្រោងរៀបចំឲ្យមានការប្រកួតម្តងទៀតនៅប្រទេសថៃ ដូច្នេះមានន័យថា ទាល់តែ រិន ដេវីត ឈ្នះការប្រកួតនៅប្រទេសថៃទើបទទួលបានខ្សែក្រវាត់យកមកប្រទេសកំណើត។
បន្ទាប់មកមានព័ត៌មានថា ភាគីថៃគ្រោងផ្គូផ្គងឲ្យ រិន ដេវីត ជួបជើងខ្លាំងថៃមួយរូបគឺកីឡាករ Nong-O Gaiyanghadao សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ចុងក្រោយ។ កីឡាករថៃ Nong-O អាយុ៣៥ឆ្នាំ និងធ្លាប់ប្រកួតច្រើនណាស់រហូតដល់៣២៦ដង ក្នុងនោះឈ្នះ២៦២ដង ចាញ់៥៤ដង និងស្មើ១០ដង ហើយក៏ឈ្នះខ្សែក្រវាត់ និងជើងឯកជាច្រើនក្នុងអាជីពរបស់គេ។ ជាពិសេសរូបគេជាម្ចាស់ខ្សែក្រវាត់ ONE Championship និងវ៉ៃតែសង្វៀនអន្តរជាតិមួយគត់។

ជុំវិញករណីខាងលើនេះ លោក ជា រិទ្ធ ដែលជាគ្រូបង្វឹក និងជាអ្នកដឹកនាំក្រុមអត្តពលិកគុនខ្មែរទៅចូលរួមប្រកួត 2022 IFMA Youth World Championship បានបញ្ជាក់ខ្លីថា ៖«មិនមានព័ត៌មានច្បាស់លាស់ទេរឿងទៅនៅប្រទេសថៃនោះ។ ផេក Facebook ចេះតែផុសដើម្បីបានល្បីផេកតែប៉ុណ្ណោះ។ កីឡាករគ្រងខ្សែក្រវាត់នៅប្រទេសម៉ាឡេស៊ី គឺជារបស់យើងហើយ។ ការប្រកួតក្រោយគឺជារឿងផ្សេង»។
តាមការបកស្រាយរបស់លោកគ្រូ ជា រិទ្ធ អាចមានន័យថា ប្រហែលជាអាចមានការប្រកួតនៅប្រទេសថៃមែន ប៉ុន្តែគឺជាការប្រកួតផ្សេងដាច់ដោយឡែកដែលមិនជាប់ពាក់ព័ន្ធនឹងខ្សែក្រវាត់នៅប្រទេសម៉ាឡេស៊ីឡើយ។ ចំណែក ខ្សែក្រវាត់នៅប្រទេសម៉ាឡេស៊ី ដែលបានឈ្នះហើយនោះគឺជារបស់កីឡាករគុនខ្មែររួចហើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន