KPT+
លោក ស៊ីម វណ្ណា អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ
លោក ស៊ីម វណ្ណា អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ត្រូវបាននាំចូលសង្គ្រោះបន្ទាន់នៅបន្ទប់ ICU មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ នាសប្ដាហ៍មុន ដែលមកដល់ពេលនេះ ស្ថានភាពជំងឺរបស់លោកនៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយទេ។

ការឈានដល់នាំលោក ស៊ីម វណ្ណា ចូលបន្ទប់សង្គ្រោះបន្ទាន់នេះ ដោយសារលោកបញ្ហាសម្ពាធឈាមឡើងខ្ពស់។ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកបានដួលសន្លប់ក្នុងបន្ទប់ម្នាក់ឯង ដោយមានការសង្ស័យទើបគ្រួសារនាំគ្នាគាស់ទ្វារចូលសង្គ្រោះ។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះថា ស្ថានភាពជំងឺរបស់លោក ស៊ីម វណ្ណា ស្ថិតក្នុងស្ថានធ្ងន់ធ្ងរនៅឡើយ។ ដៃជើងកម្រើកមិនរួច និយាយមិនបាន ក្រៅតែពីធ្មេចភ្នែក និងសម្រក់ទឹកភ្នែកជំនួសចម្លើយ។

នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ កូនស្រីរបស់លោក ស៊ីម វណ្ណា បានឱ្យ “កម្ពុជាថ្មី” ដឹងថា បន្ទាប់ពីការដួលនោះ លោក ស៊ីម វណ្ណា នៅហើមសរសៃខួរក្បាលខាងធ្វេង ធ្វើឱ្យលោកមិនទាន់អាចនិយាយ ពិសា និងកំរើកខ្លួនបាននៅឡើយ។ លោកកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយគ្រូពេទ្យបានផ្ដល់ថ្នាំដើម្បីឱ្យសរសៃហើមក្នុងខួរក្បាលនោះ បានស្រកវិញ។
កូនស្រីរបស់លោក ស៊ីម វណ្ណា បានឱ្យដឹងបន្តថា ចំពោះការវះកាត់ គឺសង្ឃឹម ៥០ ៥០ ដូច្នេះនៅពេលនេះ ក្រុមគ្រូពេទ្យនៅតាមដានស្ថានភាពជំងឺលោកជាបន្ត។ យើងសូមបួងសួងឱ្យស្ថានភាពជំងឺរបស់លោក ស៊ីម វណ្ណា ឆាប់បានជាសះស្បើយ មានសុខភាពល្អប្រក្រតីឡើងវិញ។

គួររំលឹកថា លោក ស៊ីម វណ្ណា បានធ្វើជាប្រធាន សមាគមអ្នកនិពន្ធខ្មែរ ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៧។ សមាគមអ្នកនិពន្ធខ្មែរបានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៥៥ ដោយមានសមាជិកជាង ១០ រូប។ ក្នុងឆ្នាំ១៩៥៦ ទើបសមាគមនេះត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសម្ដេចព្រះបរមកោដិ នរោត្តម សីហនុ។ ឆ្នាំ ១៩៦១ ព្រះបាទ នរោត្តម សីហនុ បានផ្តល់នូវព្រះរាជប្រទានជាទឹកប្រាក់ចំនួន ១០ ០០០៛ ដល់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីបង្កើតការិយាល័យអចិន្ត្រៃយ៍ផ្តាច់ចេញពីសមាគមនិស្សិតចាស់៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


