ព័ត៌មានជាតិ
ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
ត្បូងឃ្មុំ ៖ បន្ទាប់ពីផ្លូវចាស់ប្របមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ត្រូវបានគ្រោះធម្មជាតិច្រាំងទន្លេបាក់ទាញយកចូលទន្លេបាត់ បង្ករការលំបាកដល់ពលរដ្ឋធ្វើដំណើរនោះ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់សិទ្ធិតាមរយៈការដេញថ្លៃថ្នាក់ជាតិ ឱ្យទៅក្រុមហ៊ុន KBH ជាអ្នកកសាងផ្លូវបេតុងអាមេ១ខ្សែមានប្រវែងជាង១៣០០ម៉ែត្រ នេះ បានកសាងរួចរាល់ហើយ ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅដើមខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ។

លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងនាមរដ្ឋបាលឃុំ ដែលជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ក្រសួងក៏ដូចរដ្ឋាភិបាលបានជួយកសាងផ្លូវបេតុង១ខ្សែនេះឡើង ដែលមានប្រវែងជាង១ពាន់៣រយម៉ែត្រតភ្ជាប់ពីផ្លូវចុងភូមិទួកគរព្រែកតាខ្វាន់ ទៅជិតគល់ស្ពានព្រែកអង្កូ ដើម្បីជាប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលលើផ្លូវនេះ ។

វាបានលាតសន្ធឹងប្របមាត់ទន្លេមេគង្គ ដែលតភ្ជាប់រវៀងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងបន្តផ្តល់ភាពងាយដល់បណ្តាខេត្តខាងកើតទន្លេទាំងអស់។ ចំណេញពេលវេលា ក្នុងការទំនាក់ទំនងគ្នាជាសកលយ៉ាងប្រសើរ ចល័តកសិផលរហ័សលឿនដល់ទីផ្សារ ជាសរសៃឈាមសេដ្ឋកិច្ចក្នុងតំបន់ ។

លោកមេឃុំបានបន្តទៀតថា ផ្លូវថ្មីនេះកើតឡើងដោយសារ ផ្លូវចាស់បានបាក់ស្រុតដោយជ្រាំងទន្លេប្រវែងជិត១គីឡូម៉ែត្រនោះ។ ដូច្នេះក្រសួងអភិវឌ្ឍន៍ជនបទត្រូវកសាងផ្លូវនេះឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររ និងសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នពួកគាត់សប្បាយចិត្ត នឹងទទួលបានផ្លូវប្រើប្រាស់នៅដើមខែកក្កដា ឆ្នាំ២០២៥នាពេលខាងមុខនេះ ។

លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត បានបញ្ជាក់ឱ្យដឹងថា ផ្លូវបេតុងអាមេ១ខ្សែនេះ មានទទឹង៦ម៉ែត្រ កំរាស់១តឹកកន្លះ ប្រវែងជាង១ពាន់៣រយម៉ែត្រ ។ កសាងឡើងដោយ គម្រោងដេញថ្លៃថ្នាក់ជាតិក្រុមហ៊ុន KBH ថវិកាហិរញ្ញបទានធនាគារពិភពលោក និងបដិភាគរដ្ឋាភិបាល ។

ផ្លូវនេះគ្រោងដាក់ឱ្យប្រើប្រាស់នៅដើមខែកក្កដា ឆ្នាំ២០២៥នេះហើយ បច្ចុប្បន្នបេតុងមិនទាន់រឹងល្អ ដោយទុករយៈពេល២១ថ្ងៃទើបគ្រប់ថ្ងៃតាមបច្ចេកទេស រួចដាក់ឱ្យពលរដ្ឋអាស្រ័យផលហើយ ៕
ដោយ ៖ សាន វិឡែម






-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


