ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត
បណ្តាមេទ័ពអ៊ីរ៉ង់បានចេញមុខគំរាមសងសឹកទៅអាមេរិកវិញ ជាមួយនឹងកម្លាំងដ៏ខ្លាំងបំផុត បន្ទាប់ពីលោក ដូណាល់ ត្រាំ បើកប្រតិបត្តិការ Midnight Hammer វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ខ្លួនចំនួន៣កន្លែង កាលពីចុងសប្តាហ៍។

តាមរយៈវីដេអូមួយដែលផ្សាយដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ គេឃើញមេបញ្ជាការកងទ័ព Amir Hatami បានថ្លែងទៅកាន់មន្ត្រីយោធានៅក្នុងបន្ទប់ប្រតិបត្តិការ ដោយគាត់និយាយថា «រាល់ពេលដែលអាមេរិកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងអ៊ីរ៉ង់នាពេលកន្លងមក ពួកគេតែងទទួលការឆ្លើយតបវិញយ៉ាងខ្លាំងក្លា ហើយលើកនេះក៏ដូចគ្នាដែរ»។
ចំណែក អគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ លោក Abdolrahim Mousavi ក៏ចេញសេចក្តីថ្លែងការណ៍ដែរថា «ទីក្រុងវ៉ាស៊ីនតោន កំពុងបង្ខំចិត្តធ្វើឲ្យកងកម្លាំងរបស់គាត់ ចាត់វិធានការប្រឆាំងនឹងកងទ័ពអាមេរិកហើយ។ អ៊ីរ៉ង់នឹងមិនថយក្រោយឡើយ»។
មិនមែនតែមេទ័ពទេ សូម្បីអ្នកនាំពាក្យកងឆ្មាំបដិវត្តឥស្លាម (IRGC) លោក Ebrahim Zolfaghari ក៏ព្រមានដែរថា សហរដ្ឋអាមេរិកបានលូកដៃចូលក្នុងសង្រ្គាមដោយផ្ទាល់ ហើយរំលោភលើទឹកដីពិសិដ្ឋរបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ សោកស្ដាយនិងមិនអាចទាយទុកជាមុនបាន តាមរយៈប្រតិបត្តិការដ៏មានឥទ្ធិពលនិងគោលដៅចំៗរបស់អ៊ីរ៉ង់។

ការគំរាមរបស់អ៊ីរ៉ង់កើតឡើងបន្ទាប់ពី អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev អះអាងថា មានប្រទេសមួយចំនួនត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ដោយផ្ទាល់ហើយ។
លោក Medvedev ដែលក៏ជាអតីតប្រធានាធិបតីរុស្ស៊ីផងដែរនោះ បានបង្ហោះលើបណ្តាញសង្គម X ក្រោយអាមេរិកវាយរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយក្នុងសារនោះលោកសរសេរថា «តើអាមេរិកសម្រេចបានអ្វីខ្លះជាមួយការវាយប្រហារពេលយប់លើទីតាំងនុយក្លេអ៊ែរចំនួនបីនៅអ៊ីរ៉ង់? ១. ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៃវដ្តឥន្ធនៈនុយក្លេអ៊ែរ ហាក់ដូចជាមិនមានផលប៉ះពាល់ ឬអាចខូចខាតតិចតួចប៉ុណ្ណោះ។ ២. ការពង្រឹងសម្ភារៈនុយក្លេអ៊ែរ ហើយឥឡូវនេះយើងអាចនិយាយបានច្បាស់ថា ការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។ ៣. ប្រទេសមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេឲ្យអ៊ីរ៉ង់ដោយផ្ទាល់»។
យ៉ាងណា ក្នុងការបង្ហោះនោះ លោក Medvedev មិនបញ្ជាក់ឡើយថាតើមានប្រទេសណាខ្លះ? ប៉ុន្តែពិភពលោកទាំងមូលកំពុងរង់ចាំមើលថាតើ រដ្ឋមួយណាដែលអាចនឹងចូលរួមក្នុងសង្គ្រាមនេះជាបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចាយពេលត្រឹម១៨ម៉ោង! តើអាមេរិក បើកប្រតិបត្តិការ Midnight Hammer វាយអ៊ីរ៉ង់ ដោយរបៀបណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


