ព័ត៌មានអន្ដរជាតិ
ពូទីន៖ មូលហេតុមិនជួយអ៊ីរ៉ង់ ព្រោះពលរដ្ឋអ៊ីស្រាអែលភាគច្រើននិយាយភាសារុស្ស៊ី
ខណៈភាពតានតឹងកំពុងកាន់តែឆេះឆួលខ្លាំងមែនទែននៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីរ៉ង់-អ៊ីស្រាអែល និងក្រោយអាមេរិកវាយប្រហារតាមផ្លូវអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខមកបញ្ជាក់ថា រុស្ស៊ីតែងមានការពិចារណាយ៉ាងល្អិតល្អន់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ហើយលោកបានហៅអ្នកដែលចូលចិត្តចោទសួរពីការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ថាជា«អ្នកបង្ករឿង»។

ទោះរុស្ស៊ី និងអ៊ីរ៉ង់មានទំនាក់ទំនងជិតស្និទ្ធជាច្រើនទសវត្សរ៍មកហើយ លោក ពូទីន បាននិយាយថា លោកកំពុងព្យាយាមរក្សាអព្យាក្រឹតក្នុងជម្លោះ ខណៈដែលប្រជាជននិយាយភាសារុស្ស៊ីមួយចំនួនធំកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល។
លោក ពូទីន បានរៀបរាប់ថា «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងការពិតដែលថា មនុស្សជិតពីរលាននាក់មកពីអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី រស់នៅក្នុងប្រទេសអ៊ីស្រាអែល។ វាស្ទើរតែក្លាយជាប្រទេសដែលនិយាយភាសារុស្សីទាំងស្រុងហើយសព្វថ្ងៃនេះ។ ដោយគ្មានការសង្ស័យ យើងតែងតែពិចារណាយ៉ាងល្អិតល្អន់លើរឿងនេះនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់រុស្ស៊ី»។
កន្លងមក រុស្ស៊ីបានរក្សាជំហរស្មើភាពគ្នានៅមជ្ឈិមបូព៌ាជាយូរមកហើយ។ ទីក្រុងមូស្គូរីករាយនឹងទំនាក់ទំនងដ៏កក់ក្តៅជាមួយអ៊ីស្រាអែល ទោះបីជាប្រទេសនេះមានទំនាក់ទំនងសេដ្ឋកិច្ច និងយោធាខ្លាំងជាមួយអ៊ីរ៉ង់ក៏ដោយ។
លោក ពូទីន ក៏បានសង្កត់ធ្ងន់ដែរថា រុស្ស៊ីមានទំនាក់ទំនងគួរឲ្យទុកចិត្តជាមួយអ៊ីរ៉ង់ និងបានជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់អ៊ីរ៉ង់នៅទីក្រុង Bushehr។
រុស្ស៊ីបានថ្កោលទោសអាមេរិក បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យទៅលើទីតាំងនុយក្លេអ៊ែរ Fordow, Natanz និង Esfahan ក្នុងប្រទេសអ៊ីរ៉ង់។ រុស្ស៊ីបានហៅទង្វើនេះថាជា «ការគ្មានទំនួលខុសត្រូវ» និងជាការ«រំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
សូមជម្រាបថា ក្រោយត្រូវអាមេរិកវាយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយលោក ពូទីន ព្រមទាំងមន្ត្រីរុស្ស៊ីកំពូលៗផ្សេងទៀតផងដែរ ដើម្បីជជែកគ្នាអំពីបញ្ហាជម្លោះដែលកំពុងបន្តទាំងនៅក្នុងតំបន់និងអន្តរជាតិ។
មុនពេលទៅដល់រុស្ស៊ី លោក Araghchi បានប្រកាសថា អ៊ីរ៉ង់សូមរក្សាសិទ្ធិការពារខ្លួន ពីព្រោះសហរដ្ឋអាមេរិកជាអ្នក «ក្បត់ការទូត» និងថែមទាំងហៅប្រទេសរុស្ស៊ីថាជា «មិត្តរបស់អ៊ីរ៉ង់» ថែមទៀតផង៕
ដោយ៖ ឈាង
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅរុស្ស៊ី ជួបពូទីន ចំពេលស្ថានការណ៍កំពុងក្តៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆ្ងល់អត់ ហេតុអ្វីមីស៊ីលភាគច្រើនត្រូវបានបាញ់នៅពេលយប់ជាជាងពេលថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?