ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញថៃ ផ្តើមធ្វើការលើញត្តិព្រឹទ្ធសភាដែលស្នើដក«ផែថងថាន»
តុលាការធម្មនុញ្ញប្រទេសថៃ ត្រូវបានរាយការណ៍ថា នឹងចាប់ផ្តើមត្រួតពិនិត្យបណ្តឹងរបស់គណៈកម្មាធិការព្រឹទ្ធសភា ដែលបានដាក់ពាក្យប្រឆាំងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ អំពីក្រមសីលធម៌ជុំវិញការបែកធ្លាយសារសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន អំពីការបើកនិងបិទព្រំច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ។

សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានដកស្រង់ប្រភពស្និទ្ធនឹងតុលាការធម្មនុញ្ញ បានអះអាងថា តុលាការធម្មនុញ្ញត្រូវបានរំពឹងចាប់ផ្តើមការត្រួតពិនិត្យបឋមនៃបណ្តឹងប្តឹងដោយក្រុមសមាជិកព្រឹទ្ធសភា ដើម្បីដក លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពីនាយករដ្ឋមន្ត្រី។
គណៈកម្មាធិការព្រឹទ្ធសភាដែលគេស្គាល់ថា កើតចេញពីសមាជិកក្រុមយោធាវ័យចំណាស់ភាគច្រើន បានដាក់ពាក្យបណ្តឹងទៅកាន់លេខាធិការដ្ឋានតុលាការធម្មនុញ្ញកាលពីសប្តាហ៍មុន ហើយ តុលាការនឹងត្រូវត្រួតពិនិត្យបឋមដើម្បីដឹងថា វាគ្រប់លក្ខខណ្ឌសម្រាប់ការពិចារណាដោយតុលាការធម្មនុញ្ញឬទេ។
តាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ដំណើរការត្រួតពិនិត្យនោះនឹងរួមបញ្ជូល ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃហត្ថលេខារបស់អ្នកផ្តិតមេដៃលើពាក្យបណ្តឹង ហើយមន្ត្រីតុលាការនឹងពិនិត្យ ថាតើ មានហេតុផលដែលបានលើកឡើងដើម្បីជំរុញឱ្យមានការដកតំណែងនាយករដ្ឋមន្ត្រីស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញដែរឬទេ ។ ប្រសិនបើដំណើរការត្រួតពិនិត្យបឋម អាចបញ្ចប់ត្រឹមថ្ងៃអង្គារ ញត្តិអាចត្រូវបានពិភាក្សាភ្លាមៗនៅថ្ងៃព្រហស្បតិ៍។
ទោះបីជាបែបណា ដំណើរការចងក្រងឯកសារពាក្យបណ្តឹងនេះឲ្យមានរបៀបរៀបរយពេញលក្ខណៈ នៅត្រូវការពេលវេលានមួយចំនួនទៀត ដោយត្រូវបញ្ជូនបន្តទៅអនុគណៈកម្មការពិនិត្យ ដែលមានចៅក្រមយ៉ាងតិចបីនាក់នៃតុលាការធម្មនុញ្ញដែលនឹងវាយតម្លៃថាតើ ពាក្យបណ្តឹងនោះត្រូវនឹងលក្ខណៈវិនិច្ឆ័យតាមផ្លូវច្បាប់សម្រាប់ពិចារណាឬអត់។
នាយករដ្នមន្ត្រីថៃ លោកស្រី ផែថងថាន ប្រឈមសម្ពាធដ៏ខ្លាំងទាមទារឲ្យចុះចេញពីអំណាចក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ទាំងពីក្នុងគណបក្សក្នុងរដ្ឋាភិបាលចម្រុះ បណ្តាញក្រុមអ្នកតវ៉ា ក៏ដូចជា ស្ថាប័នជាច្រើនទៀត ខណៈពេលដែលលោកស្រី ត្រៀមសម្រាប់ការដោះដូរគណៈរដ្ឋមន្ត្រីផងដែរ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


