កីឡា
ការប្រកួតថ្ងៃទី២៨ មិថុនា ជាការសម្រេចបំណងធំមួយរបស់ ពេជ្រ អាទិទេព
ការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះជាការសម្រេចបំណងធំមួយរបស់កីឡាករ ពេជ្រ អាទិទេព ដែលរូបគេចិញ្ចឹមចិត្តរង់ចាំការប្រកួតសងសឹកជាមួយអ្នកលេងគុនខ្មែរមកពីបាត់ដំបងគឺ ហាន់ ពី នេះជារហូតមកហើយ។

កីឡាករ ពេជ្រ អាទិទេព
កីឡាករ ពេជ្រ អាទិទេព ធ្លាប់លើកឡើងថា រូបគេចិញ្ចឹមចិត្តចង់សងសឹកអ្នកលេងគុនខ្មែរ ហាន់ ពី រហូតមក ព្រោះការចាញ់ក្នុងវគ្ដដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ Xtreme Kun khmer កាលពីជិតមួយឆ្នាំមុននៅឯសង្វៀនហង្សមាសមកម្ល៉េះ។

រូបភាពលើផេក Hang Meas Kunkhmer
សម្ដីរបស់ អាទិទេព៖ «ខ្ញុំចង់ជួបសងសឹក ហាន់ ពី រហូតមក ព្រោះកីឡាករ ហាន់ ពី បានបំបែកកំណត់ត្រាមិនដែលចាញ់របស់ខ្ញុំ។ មានអ្នកឌឺដងរហូតមកថា ធ្លាប់ចាញ់ ហាន់ ពី តើហី ឆ្លងកាត់ ហាន់ ពី សិនទៅ ឬស្គាល់ ហាន់ ពី អត់រាល់ពេលដែលខ្ញុំឡាយវីដេអូ (Live facebook) ម្ដង់ៗ»។ ទាំងនេះហើយដែលធ្វើឲ្យរូបគេខឹងចិត្តខ្លួនឯងចង់ទាមទានូវដែល ហាន់ ពី ជំពាក់ មកវិញ។

កីឡាករ ពេជ្រ អាទិទេព
អាទិទេព បន្ថែមទៀតថា មិនប្រាកដថាជំនួបគ្នាជាថ្មីនេះដឹងតែខ្លួនឈ្នះ ឬយ៉ាងណានោះទេ ប៉ុន្តែជាក្ដីបំណងមួយរបស់ខ្លួនចង់ឲ្យមានការប្រកួតជាមួយ ហាន់ ពី ម្ដងទៀត។ ការប៉ះគ្នានៅលើកទីមួយគឺដោយសារតែខ្លួនធ្វេសប្រហែស និងមើលស្រាលដៃគូទើបចាញ់ការប្រកួតមួយនោះ។

ពេជ្រ អាទិទេព ប៉ះ វ៉ាន់ វឿន
បញ្ជាក់ដែរថា កីឡាករកំពុងឡើងកូដ ពេជ្រ អាទិទេព ធ្លាប់ចាញ់ពិន្ទុកីឡាករ ហាន់ ពី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីម៉ារ៉ាតុងឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ Xtreme Kun khmer ទម្ងន់ ៥៧គីឡូក្រាមនៅសង្វៀនហង្សមាស។ ពួកគេទាំងពីរនឹងត្រូវប្រកួតសងសឹកជាថ្មីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងថ្ងៃ ពេជ្រ សម្បត្តិ និង សុខ ធី ផងដែរ។ រង់ចាំមើលទាំងអស់គ្នាថា ពេជ្រ អាទិទេព អាចសងសឹកបានវិញទេលើ ហាន់ ពី ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


