ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់
លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧ នាក់ នៅបរិវេណសាលាស្រុកបាធាយ ។

លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ពលករត្រឡប់ពីប្រទេសថៃតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកដល់ស្រុកបាធាយ ខេត្តកំពង់ចាម វេលាម៉ោងជាង ៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ធ្វេីដំណេីតាមរថយន្ត ២គ្រឿងរថយន្ត សរុប១៧នាក់ ស្រី៥នាក់ ក្នុងនោះពលករ នៅស្រុកបាធាយ ១៤នាក ស្រី៤នាក់,ស្រុកជេីងព្រៃ ២នាក់ ស្រី១នាក់ និងពលករ នៅខេត្តត្បូងឃ្មុំម្នាក់។

លោកអភិបាលរងខេត្ត បានឱ្យដឹងទៀតថា ក្នុងឱកាសទទួលពលករពលការនីនោះ ក្រុមការងារមន្ត្រីពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយកន្លែងការងារ ដែលនៅទំនេរ ក្នុងខេត្កកំពង់ចាម ខេត្តស្វាយរៀង និងខេត្តក្រចេះ និងបានណែនាំដល់ពួកគាត់សិក្សានូវមុខជំនាញវិជ្ជជីវៈផ្សេងៗ ដោយឥតគិតថ្លៃ ផងដែរ ។

យ៉ាងនោះក្តី ក្រោយការស្ទង់មតិរបស់អាជ្ញាធរឃើញថា ពលករ ពលការិនី ដែលមានស្រុកកំណេីតនៅខេត្តកំពង់ចាមទាំង ១៦នាក់ នោះ ពួកគាត់ចង់ធ្វេីការងារ ១៥នាក់ និងចង់រៀនមុខជំនាញវិជ្ជាជីវ: ម្នាក់ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា មូលហេតុដែលពលករត្រឡប់ពីប្រទេសថៃពេលនេះ គឺមកស្រុកកំណេីតវិញ តាមការស្ម័គ្រចិត្តខ្លួនឯង តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការភ័យខ្លាចជនជាតិថៃធ្វេីបាប ពោលគឺមិនមានការចាប់បង្ខំឱ្យត្រឡប់មកវិញនោះទេ ។

ស្ថិតក្នុងឱកាសនោះដែរ ក្រុមពលករ ពលការិនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទទួលពួកគាត់ យ៉ាងកក់ក្តៅ និងបានផ្តល់អាហារ បាយ ទឹក និងបានចាត់ចែងដឹកពួកគាត់ដល់លំនៅដ្ឋាន ថែមទាំងរកការងារឲ្យធ្វើផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


