កីឡា
ស្បែកជើងមាស ស្ទើរគ្មានគូប្រជែងជាមួយ Marcus Haber ឡើយពេលនេះ
ខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ស្ទើរគ្មានគូប្រជែងទៅហើយនៅពេលនេះ បន្ទាប់ពីរូបគេនាំមុខគ្រាប់បាល់កាន់តែច្រើន ហើយគូប្រជែងលំដាប់លេខ២ម្នាក់អស់ឱកាសទៅហើយ។

ពេលនេះ ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ ឈានដល់វគ្គ៤ក្រុមចុងក្រោយ ខណៈការប្រជែងជើងឯកនៅតែប្រកៀកប្រកិតគ្នា។ យ៉ាងណា បើក្រឡេកមើកកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេដើម្បីប្រជែងស្បែកជើងមាសគឺ ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង Marcus Haber រកបាន២៤គ្រាប់ដោយនាំមុខគូប្រជែងច្រើនគ្រាប់ណាស់។
គូប្រជែងលំដាប់លេខ២ កីឡាករ Takumu Nishihara របស់ក្រសួងការពារជាតិជាអ្នកប្រជែងខ្លាំងជាងគេ បន្ទាប់ពីរូបគេរកបាន២១គ្រាប់ ប៉ុន្តែពេលនេះរូបគេលែងមានឱកាសដណ្តើមទៀតហើយ ដោយសារក្រសួងការពារជាតិបានបញ្ចប់ភារកិច្ចក្នុងការប្រកួតលីគកំពូលទៀតហើយ បន្ទាប់ពីចប់ជុំទី៣។ ក្រុមនេះមិនបានស្ថិតនៅក្នុងក្រុមកំពូលទាំង៤ទេ ខណៈការប្រកួតជុំទី៤គឺមានតែក្រុមលំដាប់កំពូលទាំង៤ប៉ុណ្ណោះ។

និយាយពីកីឡាករដែលនៅមានឱកាសប្រជែងស្បែកជើងមាសក្នុងក្រុមកំពូលទាំង៤មានកីឡាករ Fareed Sadat របស់ភ្នំពេញក្រោនរកបាន១៤គ្រាប់។ កីឡាករ Sakari Tukiainen របស់បឹងកេត រកបាន១២គ្រាប់។ កីឡាករ Nieto Rondon របស់ភ្នំពេញក្រោនរកបាន១២គ្រាប់ និងកីឡាករ Paulo Victor របស់វិសាខារកបាន១២គ្រាប់។
កីឡាករទាំង៣នាក់ខាងលើនេះនៅមានឱកាសប្រជែងស្បែកជើងមាស ប៉ុន្តែពិបាកខ្លាំងណាស់ ពីព្រោះគ្រាប់បាល់ដាច់ឆ្ងាយស្ទើរពាក់កណ្តាលទៅហើយ ខណៈការប្រកួតរបស់កីឡាករម្នាក់ៗនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។
ចំណែកកីឡាករ កីឡាករ Silva Gabrieleiro របស់អង្គថាយហ្គឺរ រកបាន១១គ្រាប់ ប៉ុន្តែអស់ឱកាសហើយដោយសារក្លឹបចប់ភារកិច្ចក្នុងលីគរដូវកាលនេះហើយ៕

កីឡាកររកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី២២
- កីឡាករ Marcus Haber រកបាន២៤គ្រាប់
- កីឡាករ Takumu Nishihara រកបាន២១គ្រាប់ (អស់ឱកាស)
- កីឡាករ Fareed Sadat រកបាន១៤គ្រាប់
- កីឡាករ Sakari Tukiainen រកបាន១២គ្រាប់
- កីឡាករ Nieto Rondon រកបាន១២គ្រាប់
- កីឡាករ Paulo Victor រកបាន១២គ្រាប់
- កីឡាករ Silva Gabrieleiro រកបាន១១គ្រាប់ (អស់ឱកាស)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


