ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តកំពង់ចាមត្រៀមមណ្ឌលប្រឡងចំនួន ១៤ រួចរាល់ហើយ
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន ១៤ មណ្ឌល សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២១-២០២២ រួចរាល់ហើយ។

លោក លី ម៉េង សាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ ខាងមន្ទីរបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន ១៤ មណ្ឌល ក្នុងនោះបែងចែកជា២ផ្នែក៖ ផ្នែកវិទ្យាសាស្ត្រសង្គម ៩មណ្ឌល និងផ្នែកវិទ្យាសាស្ត្រ ៥ មណ្ឌលដោយមានបេក្ខជនសរុបទូរទាំងខេត្តដែលបានដាក់ពាក្យប្រឡងមានចំនួន ៨ ៤០៤នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ឆ្នាំនេះ បេីតាមការគ្រោងទុកនោះខាងមន្ទីរបានជ្រេីសរេីសយកមណ្ឌលក្នុងស្រុកកំពង់សៀម ២មណ្ឌល មានអនុវិទ្យាល័យ អង្គរ និងវិទ្យាល័យ សម្តេចជួន ណាត ហេីយជ្រេីសយកមណ្ឌលស្រុកជេីងព្រៃ មាន៖ វិទ្យាល័យ ហ៊ុនសែន ស្គន់ និងបឋមសិក្សា ហ៊ុន សែន ស្គន់ និងដោយឡែក៩មណ្ឌលទៀត ស្ថិតក្នុងក្រុងកំពង់ចាមទាំងអស់។
សូមបញ្ជាក់ជូនថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ដិទៅរយៈពេល២ថ្ងៃគឺថ្ងៃទី០៥-០៦ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


