កីឡា
មកដឹងប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់កីឡាករ Son Heung-min
នៅប្រទេសកូរ៉េខាងត្បូង Son Heung-min ត្រូវបានគេចាត់ទុកថាជានិមិត្តរូបមួយនៃកីឡា ក៏ដូចជាក្នុងនាមជាកីឡាករអាស៊ីម្នាក់ដែលទទួលបានជោគជ័យបំផុតក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស ហើយច្បាស់ណាស់លោកពិតជាទទួលបានប្រាក់កម្រៃដ៏គួរឲ្យចាប់អារម្មណ៍ ។
យោងតាមទៅតាម Sportlite បានបញ្ជាក់ថា Son Heung-min នឹងបន្តលេងឲ្យក្លឹប Tottenham Hotspur យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២៥ ។ ជាមួយអាជីពជាកីឡាករបាល់ទាត់កំពូលរបស់លោក, ខ្សែប្រយុទ្ធរបស់កូរ៉េរូបនេះត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិប្រហែល ៣១.៥៦ លានដុល្លារអាមេរិក ដែលប្រាក់ចំណូលភាគច្រើនបានមកពីកិច្ចសន្យាបាល់ទាត់ និងកិច្ចសន្យាឧបត្ថម្ភផ្សេងៗ ។
នៅឆ្នាំ ២០២១ ខាងក្លឹប Spurs បានបន្តកុងត្រាឲ្យខ្សែប្រយុទ្ធសញ្ជាតិកូរ៉េរូបនេះរយៈពេល ៤ ឆ្នាំទៀត រីឯប្រាក់ចំណូលរបស់ Son Heung-min បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៧២,៨០៤ ដុល្លារក្នុងមួយសប្តាហ៍ ឬ ៨,៩៨៥,៧៧៤ ដុល្លារក្នុងមួយឆ្នាំ ។ ជាមួយនឹងប្រាក់ចំណូលរាប់រយពាន់ផោនក្នុងមួយសប្តាហ៍, Son Heung-min ក៏ជាម្ចាស់រថយន្តទំនើបជាច្រើន ដែលនៅក្នុងនោះលោកក៏បានទិញរថយន្តទំនើបៗដូចជា Bentley Continental GT, Range Rover, Audi R8, Ferrari, BMW ដែលសុទ្ធសឹងតែមានតម្លៃថ្លៃ ។
បន្ថែមពីលើនេះប្រាក់ចំណូលរបស់ Son Heung-min ក៏បានមកពីការផ្សាយពាណិជ្ជកម្មម៉ាកយីហោ ដែលលោកបានសហការជាមួយម៉ាកម៉ូដលំដាប់ខ្ពស់ជាច្រើនដូចជា Adidas, Louis Vuitton, Calvin Klein, Prada និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់ ក្នុងនាមជាតារាម៉ូដែលផងដែរ ៕
ប្រែសម្រូល ៖ នាងតូច
ចុចអាន ៖ លេចឮខ្សែប្រយុទ្ធលេខ ៩ Cho Gue-sung មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ