ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ត្រៀមបាញ់បង្ហោះផ្កាយរណបចារកម្មទីបួន ដើម្បីឈ្លបការណ៍កូរ៉េខាងជើង
កូរ៉េខាងត្បូង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាទី៤របស់ខ្លួននៅថ្ងៃទី២២ខែមេសាឆ្នាំ២០២៥នេះ ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ផ្កាយរណបនេះ នឹងត្រូវបញ្ជូនទៅកាន់គន្លងតារាវិថីដោយរ៉ុកកែត SpaceX Falcon 9 ដែលជាផ្នែកមួយនៃ «គម្រោង៤២៥» របស់ប្រទេសកូរ៉េខាងត្បូង ដោយមានគោលបំណងពង្រឹងសមត្ថភាពឃ្លាំមើលលើឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានរៀបរាប់ថា៖ «ប្រសិនបើផ្កាយរណបឈ្លបយកការណ៍យោធាទី៤ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ … វានឹងអាចរកឃើញសញ្ញានៃការបង្កហេតុរបស់កូរ៉េខាងជើងកាន់តែត្រឹមត្រូវ និងឆាប់រហ័ស»។
ការបាញ់បង្ហោះនេះ គឺជាលើកទី៤ហើយក្នុងចំណោមផ្កាយរណបចំនួន៥ ដែលត្រូវបានគ្រោងទុកក្នុងគោលបំណងផ្តល់ឲ្យកូរ៉េខាងត្បូងនូវការត្រួតពិនិត្យឯករាជ្យ និងពេលវេលាជាក់ស្តែងក្នុងការឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។ នៅពេលដែលផ្កាយរណបទាំង៥ដំណើរការរួចរាល់ កូរ៉េខាងត្បូងរំពឹងថានឹងសម្រេចបាននូវការឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើងប្រហែលរៀងរាល់២ម៉ោងម្តង ដោយកាត់បន្ថយការពឹងផ្អែកលើប្រភពចារកម្មបរទេស។
គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងក្នុងការពង្រឹងជំហរការពាររបស់ខ្លួន ចំពេលមានភាពតានតឹងក្នុងតំបន់ ជាពិសេសចំពោះភាពជឿនលឿនរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងបច្ចេកវិទ្យាមីស៊ីល និងផ្កាយរណប៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


