ជីវិតកម្សាន្ដ
លេចឮខ្សែប្រយុទ្ធលេខ ៩ Cho Gue-sung មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់
កីឡាករបាល់ទាត់លេខ៩ Cho Gue Sung ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Ji Min Joo ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងរបស់តារាម៉ូដែលរូបនេះ បានបដិសេធនិងមិនឆ្លើយតប។

កាលពីថ្ងៃទី១ ខែធ្នូ សារព័ត៌មាន Sports Khan បានរាយការណ៍ថា កីឡាករល្បីឈ្មោះជនជាតិកូរ៉េ នៅ World Cup គឺ Cho Gue-sung បានណាត់ជួបតារាម៉ូដែល Ji Min Joo។ ពាក្យចចាមអារ៉ាស្នេហានេះបានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អ្នកទាំងពីរតាម ដានគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម ជាពិសេស Ji Min Joo ធ្លាប់បានបង្ហោះរូបថតរបស់ Cho Gue-sung ពាក់ឯកសណ្ឋានលេខ ៩ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថែមទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងតារាម៉ូដែលរបស់ Ji Min Joo មានការឆ្លើយតបទៅនឹងព័ត៌មានរបស់ប្រព័ន្ធផ្សព្វ ផ្សាយអំពីទំនាក់ទំនងស្នេហាជាមួយកីឡាករ Cho Gue-sung ភ្នាក់ងាររបស់ Ji Min Joo បាននិយាយថាខ្លួនមិនអាចផ្តល់ចម្លើយ បានទេព្រោះនេះជារឿងឯកជន។

យ៉ាងណាមិញ Cho Gue-sung ជាសមាជិកនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែលកំពុងលេងនៅ World Cup ឆ្នាំ ២០២២ ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំត្រូវបានគេស្រឡាញ់ចំពោះទេពកោសល្យនិងរូបរាងល្អរបស់លោក ក្រោយពីលោកបានស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងការប្រកួតរវាងក្រុមកូរ៉េនិងហ្គាណា៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖Jungkook បង្កើតកំណត់ត្រាថ្មី បន្ទាប់ពីសម្តែងនៅ World Cup 2022
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


