ព័ត៌មានជាតិ
ពលរដ្ឋស្រុកសេសានត្រៀមខ្លួនទៅបោះឆ្នោតថ្ងៃ ២៣ ខែក្រោយ
ប្រជាពលរដ្ឋក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ខាងមុខ រៀបចំឡើងដោយគណៈកម្មការការបោះឆ្នោតខេត្តស្ទឹងត្រែង ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
លោក កែវ វណ្ណា ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានចាត់ទុកថា កត្តាសាមគ្គី ឆន្ទៈ និងកត្តាសន្តិសុខ ជាភាពជោគជ័យលើការបំពេញការងារបោះឆ្នោត ទទួលបានលទ្ធផលល្អ ធ្វើឱ្យសង្គមជាតិ តម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍ និងមានភាពរីកចម្រើនបន្ថែមទៀត។

លោកបានបញ្ចាក់បន្ថែមថា៖ បទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធ៌មសម្រាប់សន្តិសុខជូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅអធិការដ្ឋាននគរបាលស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ គឺផ្តើមចេញពីការងារសសន្តិសុខធ្វើឲ្យយើងសម្រេចបាននូវអ្វីៗគ្រប់បែបយ៉ាង ហើយសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋាន ជាតូអង្គយ៉ាងសំខាន់ ក្នុងការចួលរួមចំណែកធ្វើឱ្យការបោះឆ្នោតដំណើរការទៅបានល្អប្រសើរ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបន្តថា៖ កម្លាំងសមត្ថកិច្ចដែលបានទទួលការបណ្តុះបណ្តាលនេះ និងបំពេញការងារនៅតាមចំណុចគោលដៅនីមួយៗប្រកបដោយសុវត្ថិភាព ដែលផុសចេញពីកត្តាសាមគ្គីនិងនាំមកនូវសុខសន្តិភាពសំរាប់យើងទាំងអស់គ្នាជាពិសេសគឺបានការពារសន្តិសុខសម្រាប់ការបោះឆ្នោតប្រកបដោយក្រមសីលធ៌មស្រមតាមនិតិវិធី។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានទទួលស្គាល់ថា៖ ការចូលរួម និងទទួលបានការគាំទ្រ ពីកម្លាំងសមត្ថកិច្ចថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន អង្គភាព ពិតជាសំរេចជោគជ័យប្រកបដោយឆន្ទៈត្រឹមត្រូវ ធ្វើឲ្យគណៈបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិ៧ ទទួលយកលទ្ធផលល្អទាំងអស់គ្នា។
លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការនគរបាលស្រុកសេសានបានបញ្ជាក់ថា៖ នេះជាកាតព្វកិច្ចរបស់កងកម្លាំងត្រូវតែបំពេញការងាររបស់ខ្លួនឱ្យបានជាប្រចាំដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋយើងមិនមែនចាំតែពេលបោះឆ្នោតមួយនោះទេ។
លោកអធិការនគរបាលស្រុកបន្តថា៖ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះកងកម្លាំងទាំងអស់និងប្រឹងប្រែងអនុវត្តរាល់សកម្មភាពទាំងអស់ ដើម្បីបង្ហាញឲ្យឃើញពីសច្ចៈភាពត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា គ្មានការគំរាមគំហែង ដើម្បីឱ្យប្រជាពលរដ្ឋយើងជាម្ចាស់ឆ្នោត បានសម្រេចចិត្តត្រឹមត្រូវ និងទៅបោះឆ្នោតបានគ្រប់គ្រប់គ្នា ។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹត្រែងមានគណៈបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៧ថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ចំនួន១០ ក្នុងនោះមាន គណៈបក្សប្រជាជនកម្ពុជា គណៈបក្សយុវជនកម្ពុជា គណៈបក្សខ្មែររួបរួមជាតិ គណៈបក្សធម្មាធិបតេយ្យ គណៈបក្សសញ្ជាតិកម្ពុជា គណៈបក្សខ្មែរតែមួយ គណៈបក្សហ្វុនស៊ិនប៉ិច គណៈបក្សស្ត្រីដើម្បីស្តី្រ គណៈបក្សខ្មែរឈប់ក្រ និងគណៈបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា