ព័ត៌មានអន្ដរជាតិ
គ្រឿងក្នុងបុរសវៀតណាមពិការខួរក្បាលម្នាក់ ជួយជីវិតមនុស្សដល់ទៅ ៤ នាក់
ឪពុកបុរសពិការខួរក្បាលម្នាក់នៅខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម បានសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់កូនប្រុសដើម្បីជួយជីវិតមនុស្ស ៤ នាក់ផ្សេងទៀត ។

បេះដូងរបស់បុរសពិការខួរក្បាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នោះ បានបរិច្ចាគទៅឲ្យអ្នកជំងឺបេះដូងរីកអស់រយៈពេល ១៣ ឆ្នាំនៅមន្ទីរពេទ្យកណ្តាល Hue ក្នុងខេត្ត Thua Thien-Hue ភាគកណ្តាលប្រទេសវៀតណាមដោយជោគជ័យ ។

ចំណែកឯថ្លើម និង ក្រលៀនទាំងសងខាងរបស់គាត់បានជួយជីវិតអ្នកជំងឺ ៣ នាក់ទៀត ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc មានមូលដ្ឋាននៅទីក្រុងហាណូយ ។ គ្រូពេទ្យបានឲ្យដឹងថា ពេលនេះសុខភាពអ្នកទាំង ៤ មានស្ថានភាពនឹងនធម្មតាទេ ។

ចំណែកបុរសពិការខួរក្បាលវ័យ ៣២ ឆ្នាំវិញ គាត់មានសុខភាពល្អណាស់ មុនជួបគ្រោះថ្នាក់ចរាចរណ៍ ។ គាត់បានជួបហេតុការណ៍ដ៏សោកសៅនេះ ខណៈត្រឡប់មកពីធ្វើការវិញ ហើយគ្រានោះឪពុករបស់គាត់បានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅពេទ្យដែរ ប៉ុន្តែមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc បានណែនាំឲ្យឪពុកជនរងគ្រោះបរិច្ចាគសរីរាង្គខាងក្នុងរបស់កូនប្រុសទៅ ព្រោះលោកមិនមានសង្ឃឹមឡើយ ។

គួរបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះមានតែឪពុកម្នាក់ប៉ុណ្ណោះ ព្រោះបងប្រុសរបស់បុរសពិការខួរក្បាលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មុនគាត់ទៅទៀត សូម្បីម្ដាយពួកគេក៏បានស្លាប់ជាង ១ ឆ្នាំមកហើយដែរ ។ ដូច្នេះការបរិច្ចាគគ្រឿងក្នុងរបស់បុរសខាងលើ ប្រៀបបាននឹងឃើញកូនប្រុសរបស់លោករស់នៅក្នុងរាងកាយមនុស្ស ៤ នាក់ដូចគ្នា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ គ្រឿងក្នុងរបស់ Park Soo Ryun នឹងត្រូវបរិច្ចាគ ក្រោយទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


