ជីវិតកម្សាន្ដ
គ្រឿងក្នុងរបស់ Park Soo Ryun នឹងត្រូវបរិច្ចាគ ក្រោយទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ
តារាស្រីកូរ៉េខាងត្បូង Park Soo Ryun ដែលធ្លាប់សម្ដែងរឿង “Snowdrop” ក្នុងកម្មវិធី Disney Plus K-drama បានបាត់បង់ជីវិតនៅវ័យ ២៩ ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ ២០២៣។

កាលពីរសៀលថ្ងៃអាទិត្យ នៅតាមផ្លូវទៅផ្ទះ Park Soo Ryun បានធ្លាក់ពីលើកាំជណ្ដើរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលជាបន្ទាន់ ប៉ុន្តែក្រោយមកគ្រូពេទ្យប្រកាសថាខួរក្បាលរបស់នាងបានឈប់ដំណើរការទៅហើយ បន្ទាប់ពីការព្យាយាមជាច្រើនដងដើម្បីឲ្យនាងរស់ឡើងវិញ ។
យ៉ាងណាមិញ ដើម្បីគោរពដល់ការចងចាំ និងបេះដូងដ៏កក់ក្តៅរបស់នាង ម្តាយរបស់ Park បានប្រកាសថាសម្រេចចិត្តបរិច្ចាគគ្រឿងក្នុងដែលនៅល្អទៅឲ្យមនុស្សកំពុងត្រូវការ ព្រោះ Park ស្លាប់តែខួរក្បាលទេពេលជួបគ្រោះថ្នាក់ ចំណែកឯបេះដូងរបស់នាងនៅដើរនៅឡើយ។ ម្ដាយឪពុកតារាស្រីរូបនេះនិយាយថា “ប្រាកដជាមានអ្នកត្រូវការគ្រឿងក្នុងចាំបាច់ ក្នុងនាមជាម្ដាយឪពុក ពួកយើងនឹងរស់នៅដោយស្រណុកចិត្ត ពេលដឹងថាបេះដូងនាងត្រូវបានបរិច្ចាគ ហើយកំពុងលោត” ។

សូមជម្រាបថា ថ្ងៃបុណ្យសពចុងក្រោយរបស់នាងធ្វើឡើងកាលពីថ្ងៃចន្ទ ទន្ទឹមនឹងពិធីបុណ្យសពដែលគេរៀបចំឡើងនៅមន្ទីរពេទ្យ Suwon នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រខេត្ត Gyeonggi ។


ស្រដៀងគ្នានេះដែរ កាលពីខែមករា ឆ្នាំ ២០២២ តារាស្រីសម្ដែងក្នុងរឿង Snowdrop ជាមួយ Park ឈ្មោះ Kim Mi-soo ក៏បានបាត់បង់ជីវិតដូចគ្នា ប៉ុន្តែមូលហេតុនៃការស្លាប់នៅតែមិនបញ្ចេញជាសាធារណៈមកទល់បច្ចុប្បន្ន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


