ព័ត៌មានជាតិ
អបអរសាទរ ស្រាបៀរទាំងបីប្រេន របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ទទួលបានមេដាយមាសពីស្ថាប័ន MONDE SELECTION ឆ្នាំ ២០២៣
វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ដែលទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលស្រាបៀរប្រណិតគុណភាពខ្ពស់ទាំងបីប្រេនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ទទួលបានជ័យលាភីមេដាយមាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ស្រាបៀរ វឌ្ឍនៈ ស្រាបៀរ ដ្រាហ្គិន និងស្រាបៀរ គ្រុឌ។
គួរបញ្ជាក់ថា កាលពីមួយខែមុន ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏ទទួលបានមេដាយមាសចំនួន ៥ ផងដែរ ពីស្ថាប័ន MONDE SELECTION ប្រចាំឆ្នាំ ២០២៣ សម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង។
ផលិតផលមានគុណភាពរបស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរ និងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ “ការទទួលបានពានរង្វាន់លំដាប់ពិភពលោកព្រមៗគ្នាសម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ របស់យើង បង្ហាញពីកិត្យានុភាពដ៏អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានស្រាបៀរ និងភេសជ្ជៈល្អឥតខ្ចោះប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។ យើងនៅតែរក្សាជំហរដ៏រឹងមាំ និងឆន្ទៈដ៏មោះមុត ក្នុងការផលិតនូវផលិតផលដែលមានគុណភាពដ៏ពិតប្រាកដ ដើម្បីធ្វើការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសយើងប្តេជ្ញានាំយកមោទនភាព និងកិត្តិយសជូនប្រទេសកម្ពុជាដែលមានផលិតផលកូនខ្មែរបង្ហាញវត្តមានប្រកួតនៅលើឆាកអន្តរជាតិ។ យើងសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះសមិទ្ធផលនេះ ជាមួយនឹងប្រជាជនខ្មែរយើង ដែលតែងតែនិយមគាំទ្រផលិតផលទាំងអស់របស់ វឌ្ឍនៈ ប៊្រូវើរី។”
គ្រប់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកព្រមៗគ្នា។ គួររំលឹកជាថ្មីថា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ MONDE SELECTION ម្តងរួចទៅហើយ កាលពីឆ្នាំ ២០២២។ ចំណែកឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។ រឹតតែអស្ចារ្យសម្រាប់ ឆ្នាំ ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានឈ្នះមេដាយមាសបញ្ជាក់ពីគុណភាពទទួលស្គាល់ជាអន្តរជាតិ សរុបចំនួន ៨ បន្ថែមទៀត សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈទាំងអស់របស់យើង ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection។
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត៕
<iframe width="426" height="480" src="https://www.youtube.com/embed/xaNNJqEnYl0" title="វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសពីស្ថាប័ន Monde Selection Awards 2023" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" allowfullscreen></iframe>

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា