ព័ត៌មានជាតិ
ប៉ូលិសថៃព្រមានចាត់វិធានការលើពលរដ្ឋខ្លួនណាដែលធ្វើបាបពលរដ្ឋខ្មែរនៅថៃ ប្រឈមជាប់គុកពី ៦ខែទៅ១០ឆ្នាំ
ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (CIB) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ការវាយប្រហារណាមួយលើពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃនឹងនាំឱ្យមានផលវិបាកផ្លូវច្បាប់ ស្របពេលមានការកើនឡើងនៃភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជាតាមបណ្ដោយព្រំដែន និងរបាយការណ៍ថ្មីៗទាន់ទងនឹងការវាយដំលើជនជាតិខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

បើតាម CIB ថៃបានជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងកុំបណ្តោយឱ្យភាពស្នេហាជាតិក្លាយជាទង្វើខុសច្បាប់ ដោយមន្ត្រីថៃបានថា «បែងចែកឲ្យដាច់រវាងរឿងផ្ទាល់ខ្លួននិងបញ្ហាជាតិ» ដោយបន្ថែមថាអំពើហិង្សាណាមួយនឹងមិនត្រូវបានអត់ឱនឱ្យស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។
អាជ្ញាធរថៃបានលើកឡើងពីក្រមព្រហ្មទណ្ឌ ដើម្បីពង្រឹងការព្រមានរបស់ខ្លួនរួមាន៖
មាត្រា ២៩៥៖ បង្ករបួសស្នាមដល់អ្នកដទៃ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត (១២៣៥ ដុល្លារអាមេរិក) ឬទាំងពិន័យនិងជាប់គុក។
មាត្រា ២៩៧៖ ការបង្កគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ ខែ ទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ១០,០០០ (៣១០ ដុល្លារ)ទៅ ២០០,០០០ បាត (៦,១៧០ ដុល្លារ)។
ប៉ូលិសថៃថាកំពុងតាមដានស្ថានការណ៍ និងអំពាវនាវដល់សាធារណជនរាយការណ៍ពីអំពើហិង្សា ឬការរើសអើង។ CIB ថៃក៏បានបញ្ជាក់ជាថ្មីថា អ្នកស្រុកទាំងអស់ មិនថាមានសញ្ជាតិអ្វីនោះទេ ត្រូវបានការពារក្រោមច្បាប់ថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


