ព័ត៌មានអន្ដរជាតិ
ថៃស្រែកប្រាប់គ្នាឯងកុំធ្វើអំពើអមនុស្សធម៌ ក្រោយអតីតអ្នកប្រដាល់ ទះកំផ្លៀងពលករខ្មែរ
បន្ទាប់ពីឃ្លិបដែលអតីតអ្នកប្រដាល់ថៃម្នាក់បានទះកំផ្លៀងពលករខ្មែរ ដោយសារតែមានកំហឹងរឿងប្រទេសជាតិ បញ្ហានេះមិនត្រឹមតែរាលដាលត្រឹមពលរដ្ធទាំងពីរប្រទេសប៉ុណ្ណោះទេដែលមិនពេញ។ ប៉ុន្តែបានធ្វើឲ្យរង្គោះរង្គើដល់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែក ទើបបណ្ដាលឲ្យជនជាតិថៃជាច្រើនភ័យខ្លួន ព្រួយបារម្ភ និងសូមឲ្យឈប់ជាបន្ទាន់នូវទង្វើអមនុស្សធម៌មកលើជនជាតិខ្មែរ។

តាមរយៈវីដេអូនោះដែរ បានល្បីល្បាញពាសពេញបណ្ដាញសង្គម បន្ទាប់ពីអតីតអ្នកប្រដាល់មួយរូប បានបង្ហោះឃ្លីបដែលខ្លួនកំពុងធ្វើដំណើរទៅហាងលក់ត្រីទីឡាស្រស់ជាមួយមិត្តភ័ក្តិ រួចស្រែកហៅបុគ្គលិកនៃហាងនោះថា «តើនរណាជាជនជាតិខ្មែរ? ចេញមកមុខហាងភ្លាម»។ បន្ទាប់មករូបគេបានបង្ខំឲ្យកូនឈ្នួលខ្មែរ២នាក់នោះនិយាយជាភាសាខ្មែរ ព្រមទាំងស្រែកជេរប្រមាថថាល្ងង់ ព្រមទាំងនិយាយលាបពណ៌ឲ្យកម្ពុជាថា ជាអ្នកបាញ់សម្លាប់ប្រជាជនថៃស្លូតត្រង់ ទាំងដែលទាហានថៃឯណោះវិញទេ ដែលលបវាយប្រហារមកលើទាហានកម្ពុជាមុន ព្រមទាំងសម្លាប់ជនស៊ីវិលថែមទៀតផង។ ក្រោយនិយាយចប់ភ្លាមអតីតអ្នកប្រដាល់បានទះកំផ្លៀងកូនឈ្នួលក្នុងហាង បណ្ដាលឲ្យជានជាតិថៃជាច្រើនបង្ហាញអាការមិនសប្បាយចិត្តឡើយ។
យ៉ាងណាក៏ដោយ កន្លងមកអតីតអ្នកប្រដាល់គ្មានគុណធម៌ក្នុងខ្លួននេះក៏ធ្លាប់និយាយដែរថា «ខ្ញុំប្រកាសថា បើទាហានខ្មែរបាញ់មកលើជនជាតិថៃមែននោះ ពួកយើងនឹងលេងមែនទែន ហើយជាន់ឈ្លីពលរដ្ឋខ្មែរនៅថៃ មកសាកមើលថា កខ្វក់ប៉ុណ្ណា ជនជាតិថៃនឹងដោះស្រាយវាដោយខ្លួនឯង»។
អ្វីដែលធ្វើឲ្យជនជាតិជាច្រើនភ័យព្រួយបំផុតនោះគឺថា វីដេអូជនជាតិថៃទះកំផ្លៀងជនជាតិខ្មែរ ត្រូវបានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅលើទំព័រ Facebook អំពីបញ្ហានេះដោយមានប្រសាសន៍ថា «សូមស្តាប់សម្តីរបស់ប្រជាជនថៃដែលមើលងាយ និងធ្វើបាបពលករខ្មែរធ្វើការនៅប្រទេសថៃ។ សូមបងប្អូនពលករខ្មែរទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងស្ថានភាពតានតឹងបែបនេះ»។

ដោយមិនបង្អង់យូរ បណ្ឌិតមួយរូបដែលល្បីល្បាញក្នុងប្រទេស បានចេញមុខអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថៃសូមឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើអមនុស្សធម៌ ដោយថា វាជាឧក្រិដ្ឋកម្មសង្រ្គាម ហើយការធ្វើបាបខ្មែររស់នៅថៃ វានឹងធ្វើឲ្យថៃមើលទៅអាក្រក់ក្នុងក្រសែភ្នែកប្រទេសដ៏ទៃ ជាពិសេសភ្នាក់ងារព័ត៌មានបរទេសយល់ច្រឡំ។
យ៉ាងណាមិញ បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ជនជាតិថៃគ្នាឯង វីដេអូដែលអតីតអ្នកប្រដាល់ទះកំផ្លៀងពលករខ្មែរ ស្រាប់តែលុបចោលភ្លាមៗនៅលើបណ្ដាញសង្គម ស្របពេលដែលឃ្លិបមួយនេះបានបង្ហាញអំពីអំពើរបស់ជនជាតិថៃបាននិងកំពុងរំលោភបំពានមកលើពលករដែលគ្មានកំហុស តែបែរក្លាយជាឧបករណ៍រំសាយកំហឹងពីបុគ្គលគ្មានធម៌មេត្តាទាំងនោះ។
ក្រឡេកមកមើលប្រទេសកម្ពុជាឯណោះវិញ បានរក្សាភាពចាស់ទុំជាងថៃ ដោយក្នុងពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា «ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ចៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន