Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកទឹកចិត្ត​ដល់​សាលា​គរុកោសល្យ សាលារៀន​ជំនាន់​ថ្មី និង​សាលារៀន​គំរូ​ ដាក់បញ្ចូល​កម្មវិធី​បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI) ចូលក្នុង​កម្មវិធីសិក្សា ដើម្បីឱ្យ​គុណភាព​អប់រំ​កាន់តែ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិភពលោក​ទាំងមូល​កំពុង​តែ​ដើរចូល​ទៅក្នុង​យុគសម័យ​ថ្មី​ គឺ​យុគសម័យ ​នៃ​បច្ចេកវិទ្យា​ឌីជីថល ហើយ​យុគ​សម័យនេះ ​គឺ​ត្រូវការ​ធនធានមនុស្ស​ដែលមាន​ចំណេះដឹង បំ​ណិ​ន​ខ្ពស់ សម្រាប់​ការ​កសាង​នូវ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ឌីជីថល ប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ។

ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​សិក្សា ២០២៤-២០២៥ នៅ​ថ្ងៃទី ​២៣​ មករា លោក ឧបនាយករដ្ឋមន្ត្រី​ បាន​ណែនាំ​ទៀតថា ដើម្បី​ពង្រឹងគុណភាព​អប់រំ​បន្ថែម ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យមើល​ការផ្តល់សេវា​អប់​រំជា​កញ្ចប់​តាំងពី​កម្រិត​កុមារ​តូច ដល់​មធ្យមសិក្សា ដោយ​គុណភាព​អប់រំ​ផ្អែកលើ​កត្តា​ចូលរួម​ចំនួន ៥ រួមមាន​ ៖ ១) នាយក​សាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រ​ពី​គ្រួសារ និង ៥) ការគាំទ្រ​ពី​ក្រសួង និង​ភាគី​ពាក់ព័ន្ធ។ ក្នុងន័យនេះ​តម្រូវឱ្យ​សិស្ស​ត្រូវមាន​មូលដ្ឋានគ្រឹះ​ចំណេះដឹង​រឹងមាំ​ចាប់ពី​ថ្នាក់​តូច និង​ត្រូវ​រៀន​ភាសាជាតិ ពោលគឺ​ភាសា​ខ្មែរ​ឱ្យបាន​ចេះ​ច្បាស់ ដោយបាន​គូសបញ្ជាក់ថា ប្រសិនបើ​មិនចេះ​ភាសាជាតិ​បាន​ច្បាស់​ទេ ក៏​មិនអាច​ឈានទៅ​រៀន​ភាសាបរទេស ឬ​មុខវិជ្ជា​ផ្សេងទៀត​បាន​ចេះ​ច្បាស់​ដែរ។

ជាមួយគ្នានេះដែរ​ ត្រូវ​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឈានទៅ​សម្រេច​សមិទ្ធផល​រួមគ្នា​កាន់តែច្រើន​បន្ថែមទៀត ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម