Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​នាំ​មុខ ភ្នំពេញ​ក្រោន

បានផុស

នៅ

ព្រះ​ខ័នរាជ​ស្វាយរៀង រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​នាំ​មុខ​ពិន្ទុលើ​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោន ក្នុង​វគ្គ​៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សប្តាហ៍​ទី១ វគ្គ​៦​ក្រុម​ចុង​​ក្រោយ ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំងលើ​ក្រុម បឹងកេត ដែល​ព្យាយាយម​លេង​ការពារ និង​វាយ​បក។ បឹងកេត​ពិត​ជា​ការពារ​បាន​​ល្អ​ខ្លាំង​មែន​ទែន​ដោយ​​អាច​រក្សា​សំណាញ់​​រហូត​ដល់​ចុង​ម៉ោង​ទើប​ធ្លាយ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Christian នៅ​នាទី​៩០+២។

គ្រាប់​បាល់​តែ​១​គត់​របស់​ Christian គ្រប់​គ្រាន់​ជួយ​​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​៣​ពិន្ទុ​ពេញ​ដើម្បី​មាន​៥៥ពិន្ទុ នាំ​មុខ​៤​ពិន្ទុ​លើ​ ភ្នំពេញ​ក្រោន ដែល​មាន​​៥១​ពិន្ទុ។ ​ភ្នំពេញ​ក្រោន បាន​ចាញ់​ម្ចាស់​ផ្ទះ​ វិសាខា ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​ព្រីនស៍ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ការ​នាំ​មុខ​៤​ពិន្ទុ​នេះ​កាន់​តែ​ធ្វើ​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ទំនុក​ចិត្ត​ក្នុង​ការ​ក្តោប​ក្តាប់​ឱកាស​កាន់​តែ​រឹង​មាំ​​​ឆ្ពោះ​ទៅ​​រក​ការ​គ្រង​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​​២០២៤-២៥។ ស្រប​ពេល​នេះ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង កំពុង​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​កីឡាករ​បាន​ជា​សះ​ស្បើយ​ពី​របួស​មួយ​ចំនួន ហើយ​ក៏​ជា​ពេល​វេលា​មិន​សូវ​មមាញឹក​ខ្លាំង​ក្នុង​ការ​ប្រកួត​ទាំង​ពាន​រង្វាន់​​ក្រៅ​ប្រទេស​ដូច​មុន។

៥​​​ប្រកួត​ចុង​ក្រោយ​របស់ ភ្នំពេញ​ក្រោន​ គឺ​ឈ្នះ​​២​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​២​ប្រកួត​ ហើយ​ខ្សត់​គ្រាប់​បាល់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​នៅ​ពី​ក្រោម​ក្រុម​កំពូល​តារាង​រហូត​ដល់​៤​ពិន្ទុ។

តារាង​ពិន្ទុ​៦​ក្រុម​ចុង​ក្រោយ

  1. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន៥៥​ពិន្ទុ
  2. ភ្នំពេញ​ក្រោន មាន​៥១​ពិន្ទុ
  3. វិសាខា នាប​៤៧​ពិន្ទុ
  4. អង្គរថាយហ្គឺរ មាន​៤០​ពិន្ទុ
  5. ណាហ្គាវើលដ៍ មាន​៣៦​ពិន្ទុ
  6. បឹងកេត មាន​៣០​ពិន្ទុ

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម