ព័ត៌មានជាតិ
កីឡាករជើងចាស់ រិទ្ធ អារុណ ពង្រឹងចំណុចធំៗត្រៀមវាយជាគូឯកសប្ដាហ៍នេះ
កីឡាករជើងចាស់ រិទ្ធ អារុណ កំពុងសម្រុកហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប្រកួតគូឯកនៅសប្ដាហ៍នេះលើសង្វៀន PNN ដោយផ្ដោតលើចំណុចធំៗគឺកម្លាំងស៊ុហ្វ ខណៈលើកនេះវាយរហូត៥ទឹកទៀតផង។

កីឡាករ រិទ្ធ អារុណ
អ្នកលេងគុនខ្មែរទើបវិលមកពីជប៉ុន រិទ្ធ អារុណ បានឲ្យដឹងថា នេះជាប្រកួតទី៣ របស់លោកហើយបន្ទាប់ពីមករស់នៅកម្ពុជា។ សប្ដាហ៍នេះលោកនឹងត្រូវវាយក្នុងតំណែងគូឯកប្រចាំសប្ដាហ៍លើសង្វៀន PNN។

កីឡាករ រិទ្ធ អារុណ
កីឡាករចាស់វស្សារូបនេះបន្ថែមទៀតថា ចំណុចសំខាន់ក្នុងការពង្រឹងសមត្ថភាពត្រៀមការប្រកួតនេះគឺកម្លាំងស៊ុហ្វតែម្ដង ដោយសារតែវ័យជ្រេបន្តិចហើយកម្លាំងមិនដូចក្មេងៗឡើយ។ ប្រសិនបើមិនផ្ដោតខ្លាំងលើកម្លាំងទេអាចនឹងពិបាក ព្រោះវ័យជ្រេកម្លាំងមិនដូចក្មេងៗដែលឲ្យទឹកឡើងៗនោះទេ។ ចំពោះក្បាច់ស្នៀតក៏ហាត់ត្រៀមផងដែរ ព្រោះពីមួយប្រកួតទៅមួយប្រកួតកីឡាករផ្សេងៗគ្នា ទម្រង់វាយ និងបច្ចេកទេសផ្លាស់ប្ដូរតាមហ្នឹង។

រិទ្ធ អារុណ ពេលនៅជប៉ុន
បញ្ជាក់ដែរថា រិទ្ធ អារុណ ជាកីឡាករចាស់វស្សាមួយរូប និងជាគ្រូបង្ហាត់គុនខ្មែរនៅឯប្រទេសជប៉ុនទើបតែវិលត្រលប់មករួមរស់នៅកម្ពុជាវិញ។ រូបគេជាប្រកួតឡើងវិញបាន២ប្រកួតនៅតាមបណ្ដាសង្វៀនផ្សេងៗនៅកម្ពុជា។ ២ប្រកួតកន្លងទៅនោះឈ្នះ១ ស្មើ១។ សប្ដាហ៍នេះរូបគេនឹងប្រកួតជាមួយកីឡាករថៃ សេកសាន់ សុីតប៊ុនមី ក្នុងតំណែងគូឯកនៅសង្វៀន PNN ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង១ ថ្ងៃត្រង់តទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


