ព័ត៌មានជាតិ
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដែងក្ដីរីករាយចំពោះជំនួបលើកទី ២ ជាមួយ សម្ដេចធិបតី នាថ្ងៃទី ២៧ មេសា ខាងមុខ
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្ដែងក្ដីរីករាយចំពោះជំនួបលើកទី ២ ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។

ពួកគាត់បានលើកឡើងថា ក្រោមគោលនយោបាយ និងការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ថ្នាក់ដឹកនាំ តែងតែបាននៅកៀកជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ និងធ្វើឱ្យជីវភាពកាន់តែរីកចម្រើន។

ពួកគាត់បន្តលើកឡើងទៀតថា នេះដោយសារកត្តាសុខសន្តិភាព ទើបប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខជារៀងរហូត។ ពួកគាត់សង្កត់ធ្ងន់ថា កត្តាសន្តិភាព មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការគិតគូរយ៉ាងច្បាស់លាស់ពិតប្រាកដ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា បានរៀបចំជំនួប ១ លើក កន្លងមកហើយ ជាមួយអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២៤ ហើយជំនួបនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ គឺជាជំនួបលើកទី ២ ដើម្បីបង្ហាញភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ៕
អត្ថបទ ៖ សុភា



-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ