សេដ្ឋកិច្ច
ក្រុមហ៊ុនថៃកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៃការដាក់ឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិតេជោ
បណ្តាទុរជន និងវិនយោគិនមកពីវិស័យទេសចរណ៍ អាកាសចរណ៍ និងវិស័យពាក់ព័ន្ធនានារបស់ថៃ កំពុងសំឡឹងមើលឱកាសវិនិយោគក្នុងការចាប់យកផលប្រយោជន៍នៃការដាក់ឱ្យដំណើការជំហ៊ានទី១របស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TAI) នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។
នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៥ លោក Tull Traisorat ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ និងផ្នែកឯកជន ទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីឱ្យក្រុមហ៊ុនស្វែងរកឱកាសវិនិយោគបន្ថែមទៀត។

លោក Tull Traisorat បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់នៃទស្សនកិច្ចនេះ ក៏ជាឱកាសក្នុងការស្វែងរកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនថៃ ជាមួយក្រុមហ៊ុននៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោ ដោយក្រុមហ៊ុនថៃចង់វិនិយោគលើភោជនីយដ្ឋាន និងហាងកាហ្វេ។
លោក Tull Traisorat បានបន្ថែមថា ភាគីថៃចង់ចូលរួមចំណែកក្នុងការវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស របស់ព្រលានយន្តហោះ និងទំនាក់ទំនងផ្សេងៗ ដូចជាវិស័យធនាគារ សុខាភិបាល។
លោកឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា ក្នុងឆ្នាំនេះ ជាឆ្នាំស្ថាបនាទំនាក់ទំនងការទូត ៧៥ ឆ្នាំ កម្ពុជា-ថៃ ដោយលោករំពឹងថានឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត មានដូចជាពីតំបន់ផ្សេងៗនៅប្រទេសថៃ មកកម្ពុជា ដែលជាចំណែកមួយក្នុងការជួយជំរុញការធ្វើវិនិយោគ និងពាណិជ្ជកម្ម និងទេសចរណ៍។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


