ព័ត៌មានជាតិ
ក្រុមហ៊ុន Cambodia Airports នឹងក្លាយជាប្រតិបត្តិករនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ
ក្រុមហ៊ុន Cambodia Airports (VINCI Airports) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេនៅលើពិភពលោក នឹងក្លាយទៅជាប្រតិបត្តិករនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ។

នៅក្នុងការឈានទៅបើកដំណើរការនូវអាកាសយានដ្ឋានថ្មីដ៏ធំសម្បើមរបស់ខ្លួន ក្នុងឆមាសទីពីរ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Cambodia Airport Investment Co. Ltd (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានជ្រើសយកក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន VINCI Airports និងដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេនៅលើពិភពលោក ឱ្យធ្វើជា ប្រតិបត្តិករអាកាសយានដ្ឋានថ្មីមួយនេះនៅរាជធានីភ្នំពេញ។
ក្លាយជាប្រតិបត្តិករនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុមហ៊ុន Cambodia Airports នឹងនាំយកចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន មកបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៅអាកាសយានដ្ឋានដ៏ធំនេះ ដែលមានស្ថានីយ៍អ្នកដំណើរលាតសន្ធឹងលើផ្ទៃទំហំ ជាង ២៤០,០០០ ម៉ែត្រក្រឡា។ ក្រុមហ៊ុននឹងប្រើប្រាស់វប្បធម៌របស់ខ្លួន ក្នុងការគ្រប់គ្រងអាកាសយានដ្ឋានប្រកបដោយឧត្តមភាពតាម ផ្នែកសំខាន់ៗ ដូចជា សុវត្ថិភាពនិងសន្តិសុខ ប្រសិទ្ធភាព បទ ពិសោធន៍ និងផាសុកភាពរបស់អ្នកដំណើរ។ បន្ថែមពីនេះ ក៏រួមបញ្ចូលនូវការអភិវឌ្ឍសេវាអាកាស ដែលមានគោលបំណងជំរុញការតភ្ជាប់របស់ប្រទេសកម្ពុជា ជាពិសេស តាមរយៈការទាក់ទាញក្រុម ហ៊ុនអាកាសចរណ៍ថ្មីៗ និងការបើកផ្លូវហោះហើរថ្មីៗ។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៥ SCA/ Cambodia Airports បានក្លាយទៅជាក្រុមហ៊ុនសម្បទានអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរយៈពេល ៣០ឆ្នាំ ក្រុមហ៊ុនបានអភិវឌ្ឍដើម្បីបង្កើនចរាចរណ៍ ផ្លូវអាកាសបាន ២០ដងច្រើនជាងមុន ដោយទទួលអ្នកដំណើរពីចំនួន ៣០ម៉ឺននាក់នៅឆ្នាំ១៩៩៥ ដល់ ៦លាន នាក់ក្នុងពេលបច្ចុប្បន្ននេះ។
លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនសម្បទាន VINCI មានប្រសាសន៍ថា យើងកំពុងបន្ត ការប្តេជ្ញាចិត្តក្នុងការដើររកឧត្តមភាពនៃប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក្នុងពិភពលោក។
លោកថា «ការបន្តប្រតិបត្តិការរបស់យើងនៅកម្ពុជា គូសបញ្ជាក់អំពីការទទួលស្គាល់ទៅលើ ចំណេះជំនាញរបស់ក្រុមការងារ ដែលដើរតួនាទីដ៏សំខាន់នៅក្នុងភាពទាក់ទាញនៃតំបន់។

សូមជម្រាបថា ក្នុងនាមជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេនៅលើពិភពលោក ក្រុមហ៊ុន VINCI Airports គ្រប់គ្រងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានជាង ៧០ នៅក្នុង ១៤ ប្រទេស។ ក្រុម ហ៊ុននេះ មានជំនាញខ្លាំងជាអ្នកធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍ ផ្តល់ហិរញ្ញប្បទាន សាងសង់ និងប្រតិបត្តិការអាកាសយានដ្ឋាន ដោយប្រើប្រាស់សមត្ថភាពវិនិយោគ និងចំណេះធ្វើ ដើម្បី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងនាំមកនូវការផ្លាស់ប្តូរ ឈានទៅកែលម្អផ្នែកបរិស្ថានផងដែរ។

ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន VINCI Airports បានក្លាយជាប្រតិបត្តិ ករអាកាសយានដ្ឋានដំបូងគេ ដែលបានប្តេជ្ញាចិត្តដើរតាមយុទ្ធសាស្ត្របរិស្ថានអន្តរជាតិ ដោយកំណត់ គោលដៅសម្រេចឱ្យបាននូវការបំភាយឧស្ម័នដល់កម្រិតសូន្យសុទ្ធ (វិសាលភាពទី១ និងទី២) នៅទូទាំងបណ្តាញរបស់ខ្លួននៅត្រឹមឆ្នាំ២០៥០ ហើយទន្ទឹមគ្នានោះ ផ្តល់ការគាំទ្រដល់បណ្តាដែនដីដែលខ្លួនកំពុងធ្វើប្រតិបត្តិការក្នុងការធ្វើអន្តរកម្មផ្នែកអាកាសធាតុក្នុងតំបន់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា