ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃអាចនាំចូលមកកម្ពុជាតាមរយៈឡាវ និងផ្លូវទឹក ខណៈតានតឹងតាមព្រំដែនគោក
ចំពេលភាពតានតឹងព្រំដែនកម្ពុជា-ថៃបន្តហក់ឡើង ដែលរំខានដល់ដំណើរការពាណិជ្ជកម្មតាមច្រកព្រំដែនគោករវាងប្រទេសទាំង២ ក្រុមហ៊ុនថៃដែលមានអាជីវកម្មក្នុងស្រុកខ្មែរ រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រើប្រាស់ កំពុងត្រៀមសម្រាប់ផលប៉ះពាល់ ក៏ដូចជាគ្រោងនឹងផ្លាស់ប្ដូរផ្លូវដឹកជញ្ជូនរបស់ខ្លួន ទោះបីជាថ្លៃដើមកើនឡើងក៏ដោយ។

កាសែត The Nation បានរាយការណ៍ពីបញ្ហានេះ ក្រោយយោធាថៃបិទព្រំដែនដីគោកទាំងអស់ជាមួយកម្ពុជា ក្នុងការសម្រេចចិត្តជាឯកតោភាគី ដែលបង្កការឆ្លើយដូចគ្នាពីភាគីកម្ពុជា។ កម្ពុជាបានផ្អាកការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ក៏ដូចជាបន្លែផ្លែឈើ ផ្តាច់អគ្គិសនី និងអ៊ិនធឺណិត ដើម្បីឆ្លើយបកទៅនឹងការរំខានសកម្មភាពតាមច្រកព្រំដែន និងការគំរាមកាត់ផ្ដាច់របស់ថៃ។
ក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា កំពុងអនុវត្តផែនការបន្តអាជីវកម្ម គ្រប់គ្រងបុគ្គលិក គ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។ ក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍បុគ្គលិកថៃ ក្រោមហេតុផល «ដើម្បីសុវត្ថិភាព»។
ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា លោក Voratat Tantimongkolsuk បានកត់សម្គាល់ថា ការបិទព្រំដែនបានប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តចំនួន ៧ ។ ជាមួយនឹងការកាត់ផ្តាច់ការប្រើប្រាស់ព្រំដែនគោក អាជីវកម្មថៃនៅមានជម្រើសចម្បង ២ ដែលរួមមានការដឹកជញ្ជូនតាមប្រទេសឡាវចូលមកកម្ពុជា និងការដឹកជញ្ជូនតាមផ្លូវទឹក។ កន្លងមក មានសេចក្ដីរាយការណ៍រួចហើយអំពីការណ៍ដែលថា ក្រុមហ៊ុនថៃផ្សេងៗ ដូចជាក្រុមហ៊ុនមី «MAMA» បានពិចារណាលើការផ្លាស់ប្ដូរផ្លូវដឹកជញ្ជូន ប្រសិនបើការរំខានព្រំដែនដីគោកបន្តអូសបន្លាយរយៈពេលយូរ។

ចំពោះតាមឡាវ ក្រុមហ៊ុនថៃអាចដឹកជញ្ជូនពីខេត្ត Ubon Ratchathani ចូលទៅខេត្តប៉ាក់សេរបស់ឡាវ ហើយបន្តរហូតមកដល់កម្ពុជា កាត់តាមច្រកខេត្តស្ទឹងត្រែង ឆ្ពោះមកភ្នំពេញ។ តាមផ្លូវសមុទ្រ ក្រុមហ៊ុនថៃអាចដឹកពីផែថៃមកដល់កំពង់ផែខេត្តព្រះសីហនុ។
បន្ទុកភស្តុភារ តាមរយៈកំណើននៃការចំណាយសម្រាប់ដឹកជញ្ជូនគឺធំ។ ផ្លូវដឹកជញ្ជូនដែលពីមុនមានចម្ងាយ ៥០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តស្រះកែវ មកច្រកប៉ោយប៉ែត ឥឡូវនេះត្រូវអូសបន្លាយរហូតដល់ ១ ៥០០ គីឡូម៉ែត្រ ដែលបង្កើនថ្លៃដឹកជញ្ជូនដល់ទៅ ៣ ដង។ ប្រការនេះអាចបង្ខំអ្នកទិញកម្ពុជា ឱ្យផ្លាស់ប្ដូរទៅរកប្រភពផ្គត់ផ្គង់ថ្មី ឬបណ្តាលឱ្យក្រុមហ៊ុនផលិតថៃមួយចំនួនពន្យារពេលការដឹកជញ្ជូន ឬផ្អាកប្រតិបត្តិការ ជាពិសេសសម្រាប់រោងចក្រនៅកម្ពុជាដែលពឹងផ្អែកលើវត្ថុធាតុដើមថៃ ខណៈក្រុមហ៊ុនថៃរងការប្រកួតប្រជែងកាន់តែខ្លាំង៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


